បរទេស៖ ឧត្តមសេនីយ Fabien Mandon ដែលជាអគ្គសេនាធិការទើបតែងតាំងថ្មីរបស់ប្រទេសបារាំង បានអះអាងថា កងកម្លាំងបារាំងអាចនឹងមានសង្រ្គាមជាមួយរុស្ស៊ីនៅឆ្នាំ ២០២៨។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា រុស្ស៊ីបានច្រានចោលការអះអាងម្តងហើយម្តងទៀតដែលថា រុស្ស៊ីមានផែនការវាយប្រហារបណ្តាប្រទេសសហភាពអឺរ៉ុបដោយនិយាយថា ការចោទប្រកាន់បែបនេះត្រូវបានប្រើប្រាស់ដោយអ្នកនយោបាយអឺរ៉ុបដើម្បីបន្លាចប្រជាជន និងបង្ហាញពីភាពត្រឹមត្រូវនៃការចំណាយយោធាដែលកំពុងកើនឡើង។ រុស្ស៊ីក៏បាននិយាយដែរថា ខ្លួនកំពុងការពារខ្លួនក្នុងជម្លោះអ៊ុយក្រែន ដោយចោទអង្គការណាតូ ទៅវិញ ពីបទបង្កអរិភាព។
ឧត្តមសេនីយ Fabien Mandon ដែលបានក្លាយជាឧត្តមសេនីយកំពូលរបស់ប្រទេសបារាំងកាលពីដើមខែកញ្ញា បានប្រាប់សមាជិកសភានៅគណៈកម្មាធិការការពារជាតិនៃរដ្ឋសភាកាលពីថ្ងៃពុធថា “ប្រទេសរុស្ស៊ីគឺជាប្រទេសដែលអាចនឹងត្រូវបានល្បួងឱ្យបន្តសង្រ្គាមនៅលើទ្វីបរបស់យើង” ។
យោងតាមអគ្គសេនាធិការ គឺប្រទេសបារាំង និងបណ្តាប្រទេសអឺរ៉ុបខាងលិចផ្សេងទៀត ត្រូវតែបង្កើនការចំណាយលើវិស័យការពារជាតិ ពីព្រោះរុស្ស៊ីមាន “ការយល់ឃើញចំពោះអឺរ៉ុបខាងលិច” ថា នៅខ្សោយ។
លោក Mandon បានអះអាងថា ប្រទេសណាតូនៅលើទ្វីប «មានអ្វីគ្រប់យ៉ាងដែលត្រូវប្រាកដអំពីខ្លួនយើង» ទាក់ទងនឹងសេដ្ឋកិច្ច ប្រជាសាស្ត្រ និងឧស្សាហកម្ម។ គាត់បាននិយាយថា “រុស្ស៊ីមិនអាចបំភ័យយើងបានទេប្រសិនបើយើងមានឆន្ទៈការពារខ្លួន” ៕
ប្រែសម្រួលៈ ណៃ តុលា
