ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ចិននឹងបង្កើត ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់មួយទៀត!
នាព្រឹកថ្ងៃទី២៤ ខែតុលា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទឧទ្ទេសនាម និងបកស្រាយអំពីស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ។

តាមការលើកឡើងឱ្យដឹងថា «សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការតាក់តែងផែនការ ៥ឆ្នាំ ទី១៥ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិចិន »បានស្នើឱ្យកសាងឧស្សាហកម្មសសរស្តម្ភងើបឡើងថ្មី និងពន្លឿនការអភិវឌ្ឍចង្កោមឧស្សាហកម្មងើបឡើងថ្មីជាយុទ្ធសាស្ត្រ ដូចជាថាមពលថ្មី សម្ភារៈថ្មី អាកាសចរណ៍ និងអវកាស និងសេដ្ឋកិច្ច តាមរយៈមធ្យោបាយដឹកជញ្ជូនក្នុងរយៈកម្ពស់ទាប ដែលនឹងបង្កើតជាទីផ្សារ ដែលមានទំហំរាប់ ទ្រីលានយាន់ ប្រាក់ចិន ឬធំជាងនេះ។ «សំណើ»នេះ ក៏អំពាវនាវឱ្យមានចក្ខុវិស័យ ប្រមើលមើលពីការអភិវឌ្ឍ ឧស្សាហកម្មនាពេលអនាគត ជំរុញបច្ចេកវិទ្យាកង់ទិច ផលិតកម្មជីវសាស្ត្រ មនុស្សយន្តបញ្ញាសិប្បនិម្មិត និងទូរគមនាគមន៍ចល័តជំនាន់ទីប្រាំមួយ ដែលជាកំណើនសេដ្ឋកិច្ចថ្មី។ ឧស្សាហកម្មទាំងនេះ នឹងអាចប្រមូលផ្តុំបង្កើត ជាឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់មួយទៀត របស់ចិនក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ៕



