ពង្រីកការបើកចំហ ដោយភាពម្ចាស់ការយ៉ាងសកម្ម គិតគូរពីតម្រូវការ របស់ប្រទេសចិន និងការរំពឹងទុករបស់ពិភពលោក
នាពេលព្រឹកថ្ងៃទី២៤ ខែតុលា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទឧទ្ទេសនាម និងបកស្រាយអំពីស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ។

តាមការលើកឡើងដឹងថា ទាក់ទឹងនឹង ការងារបើកចំហក្នុងអំឡុងពេល“ផែនការ ៥ឆ្នាំ ទី១៥” «សំណើ»នេះបានរៀបចំចាត់ចែង ការពង្រីកការបើកចំហដោយភាពម្ចាស់ការយ៉ាងសកម្ម ។ ការបើកចំហរបស់ចិនគឺគិតគូរពីតម្រូវការរបស់ប្រទេសចិន និងការរំពឹងទុករបស់ពិភពលោក។ ត្រូវតភ្ជាប់យ៉ាង សកម្មជាមួយនឹងច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ដែលមានស្តង់ដារខ្ពស់ ផ្តោតលើឧស្សាហកម្មសេវាកម្ម និងពង្រីកអនុញ្ញាត ឱ្យការចូលទីផ្សារ និងវិស័យដែលបើកចំហ ។ ផ្តោតលើការពង្រីក «រង្វង់មិត្តភក្តិ» សេដ្ឋកិច្ច និងពាណិជ្ជកម្ម ពន្លឿនដំណើរការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ និងទ្វេភាគី ព្រមទាំងពង្រីកបណ្តាញពាណិជ្ជកម្មសេរីដែលមានស្តង់ដារខ្ពស់ ។ ផ្តោតលើការកសាងតំបន់ពិសេសសម្រាប់ការបើកចំហ និងដំណើរការតំបន់សាកល្បងផ្សេងៗឱ្យបានល្អ ។ ត្រូវពង្រឹងម៉ាកសញ្ញា “វិនិយោគនៅប្រទេសចិន” បង្កើតឧត្តមភាពថ្មីៗ សម្រាប់ទាក់ទាញការវិនិយោគ ពីបរទេស ធានាទាំងការអនុញ្ញាតឱ្យចូលទីផ្សារ និងការប្រតិបត្តិ ដើម្បីបង្កបរិយាកាសរបបគ្រប់គ្រង់ ដែលមានតម្លាភាព ស្ថិរភាព និងអាចព្យាកបាន៕

