គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភា តំណាងប្រជាជនទូទាំងប្រទេសចិន សម្រេចចិត្តកំណត់ថ្ងៃទី២៥ ខែតុលា ជាទិវារំលឹកការស្តារអធិបតេយ្យភាព ចំពោះតៃវ៉ាន់ឡើងវិញ
ថ្ងៃទី២៤ ខែតុលា កិច្ចប្រជុំលើកទី១៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនទូទាំង ប្រទេសចិន នីតិកាលទី១៤ បានបោះឆ្នោត និងអនុម័តសេចក្តីសម្រេចចិត្ត ស្តីពីការកំណត់ថ្ងៃទី២៥ ខែតុលា ជាថ្ងៃរំលឹក ការស្តារអធិបតេយ្យភាព ចំពោះតៃវ៉ាន់ឡើងវិញ និងកំណត់ថាប្រទេសចិន នឹងរៀបចំធ្វើសកម្មភាព រំលឹកតាមទម្រង់ផ្សេងៗ ។
សេចក្តីសម្រេចចិត្តបានចែងថា កាលពីឆ្នាំ១៩៤៥ កូនចៅជនជាតិចិនទាំងឡាយ បូករួមទាំងជនរួមជាតិតៃវ៉ាន់ បានចូលរួមការប្រយុទ្ធជាបន្តបន្ទាប់ ដើម្បីយកជ័យជម្នះដ៏មហិមាលើសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំង នឹងហ្វាស៊ីស បន្ទាប់ពីនេះ ប្រទេសចិនបាន ស្តារអធិបតេយ្យភាពឡើងវិញចំពោះតៃវ៉ាន់ ។ នេះសមិទ្ធផលដ៏សំខាន់ នៃជ័យជម្នះលើសង្គ្រាមប្រជាជនចិនប្រឆាំង នឹងការឈ្លានពាន របស់ជប៉ុន ហើយក៏ជាភ័ស្តតំាំង ប្រាកដប្រជា ដែលបញ្ជាក់ថាចិនបានស្តារអធិបតេយ្យភាព ចំពោះទឹកដីតៃវ៉ាន់ឡើងវិញ ក៏ដូចជាការពិតប្រវត្តិសាស្ត្រ ដែលបង្ហាញថាតៃវ៉ាន់គឺជាផ្នែកមួយ នៃប្រទេសចិន និងជាការចងចាំជនជាតិនៃជនជាតិចិនទាំងអស់ ។
អនុលោមតាម《រដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋប្រជាមានិតចិន》 កិច្ចប្រជុំលើកទី១៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន នីតិកាលទី១៤បានធ្វើសេចក្តីសម្រេចចិត្ត ស្តីពីការបង្កើតថ្ងៃរំលឹកការស្តារអធិបតេយ្យភាព ចំពោះតៃវ៉ាន់ឡើងវិញ ក្នុងគោលបំណងគំាំពារសមិទ្ធផលនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ិសនិងសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្រ្គាម ព្រមទាំងបង្ហាញពីការ ប្រកាន់ខ្ជាប់នូវគោលការណ៍ប្រទេសចិ នមួយ និងឆន្ទៈដ៏មុតមាំសម្រាប់គាំពារអធិបតេយ្យភាព ឯករាជ្យភាពនិងបូរណភាព ទឹកដីនៃប្រទេសចិន ក៏ដូជាពង្រឹងការចងចាំប្រវត្តិសាស្ត្ររួម នៃជនរួមជាតិចិននៃតំបន់ដីគោកនិងកោះតៃវ៉ាន់ ផ្សព្វផ្សាយស្មារតីស្នេហាជាតិនិយម និងលើកទឹកចិត្តឱ្យ ជនរួមជាតិចិននៃតំបន់ដីគោកនិងកោះតៃវ៉ាន់ចូលរួមចំណែកថ្មី សម្រាប់ការបង្រួបបង្រួមជាតិនិងការស្តារភាពរុងរឿងរបស់ប្រទេសជាតិឡើងវិញ ៕
