បំផ្ទុះស្លាប់៤នាក់ ខណៈដែលបុរសម្នាក់ព្យាយាម រត់គេចខ្លួនចេញ ពីប្រទេសអ៊ុយក្រែន
បរទេស៖ យោង តាមការចេញផ្សាយរបស់ RT អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា បុរសម្នាក់ដែល ព្យាយាមរត់ភៀសខ្លួន ចេញពីប្រទេសអ៊ុយក្រែនបានបំផ្ទុះខ្លួនឯង និងសម្លាប់មនុស្សបីនាក់ទៀត ខណៈដែលឯកសាររបស់គាត់កំពុង ត្រូវបានត្រួតពិនិត្យនៅតាមព្រំដែន ជាមួយប្រទេសបេឡារុស្ស។
ប៉ូលីសក្នុងតំបន់បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Ovruch ក្នុងតំបន់ Zhytomyr ប្រទេសអ៊ុយក្រែនបានធ្វើឱ្យមនុស្សដប់នាក់ផ្សេងទៀត រងរបួសផងដែរ។
ក្នុងអំឡុងពេលត្រួតពិនិត្យ “បុរសម្នាក់ក្នុងចំណោមបុរស នៅកន្លែងកើតហេតុ បានដកគ្រឿងផ្ទុះមួយចេញ បន្ទាប់មកការផ្ទុះបានកើតឡើង ។ ស្ត្រីបីនាក់រួមទាំងឆ្មាំព្រំដែនម្នាក់ត្រូវ បានគេរាយការណ៍ថាបានស្លាប់ក្នុងការបំផ្ទុះនេះភ្លាមៗ។
ភ្នាក់ងារឆ្មាំព្រំដែនរដ្ឋ នៃប្រទេសអ៊ុយក្រែន បាននិយាយថា ជនសង្ស័យបានស្លាប់ ដោយសាររបួសរបស់គាត់ នៅក្នុងរថយន្តសង្គ្រោះ បន្ទាប់ពីទទួលបានជំនួយដំបូង។
គួរឲ្យដឹងដែរថាបុរសនោះ ជាអ្នករស់នៅក្នុងតំបន់ Kharkov នោះមានអាយុ២៣ឆ្នាំ ។គាត់ថ្មីៗនេះត្រូវបានឃុំខ្លួន ពីបទប៉ុនប៉ងរំលោភលើព្រំដែនរដ្ឋ នៅភាគខាងលិច នៃព្រំដែនរដ្ឋរបស់អ៊ុយក្រែន៕
ប្រែសម្រួល៖ស៊ុនលី
