ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ាបំផ្ទុះគ្រាប់ បែកបំផ្លាញអគារ ដែលផ្តល់ជម្រក ដល់កងកម្លាំងការពារ អ្នកបោកប្រាស់នៅក្នុងតំបន់ គម្រោងតំបន់ សេដ្ឋកិច្ចពិសេសចិន KK Park

‎‎‎បរទេស: យោធាមីយ៉ាន់ម៉ាបានបំផ្ទុះគ្រាប់បែក និងបំផ្លាញអគារដែលផ្តល់ជម្រក ដល់កងកម្លាំងការពារអ្នកបោក ប្រាស់នៅក្នុងតំបន់គម្រោង តំបន់សេដ្ឋកិច្ចពិសេសចិន KK Park ក្នុងទីក្រុង Myawaddy ប្រទេសមីយ៉ាន់ម៉ា នៅយប់ថ្ងៃទី ២៤ ខែតុលា។

‎យោងតាមសារព័ត៌មាន Khaosod ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានឲ្យដឹងថា កាលពីម្សិលមិញ កងកម្លាំងមីយ៉ាន់ម៉ាបានបំផ្ទុះគ្រាប់បែក និងបំផ្លាញអគារចំនួន 3 រួចហើយ។

‎ទន្ទឹមនឹងនេះ អ្នកបោកប្រាស់ជាជន បរទេសនៅតែបន្ត រត់គេចខ្លួនឆ្លងកាត់ទន្លេ Moei ព្រំដែននៅស្រុក Mae Sot ខេត្ត Tak ដោយមានមនុស្សជាងមួយ ពាន់នាក់ឆ្លងកាត់ ។
‎‎ប្រែសម្រួល: ណៃ តុលា

To Top