ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូស្វាគមន៍ ជំហរបស់ទីក្រុងតូក្យូ ក្នុងការចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាព

kyodo

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូស្វាគមន៍ ចំពោះបំណងប្រាថ្នា របស់ទីក្រុងតូក្យូ ក្នុងការចុះហត្ថលេខា លើសន្ធិសញ្ញាសន្តិភាព ជាមួយប្រទេសរុស្ស៊ី ។
ការលើកឡើងរបស់លោកធ្វើឡើង តាមសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលបានប្រាប់សភាថា ការបន្តកិច្ចព្រមព្រៀងបែបនេះ គឺជាផ្នែក នៃរបៀបវារៈគោលនយោបាយការបរទេស របស់រដ្ឋាភិបាលលោកស្រី។

ជប៉ុន​និង​រុស្ស៊ី​មិន​ ដែល​បង្កើត​សន្ធិសញ្ញា​សន្តិភាព​ជា​ផ្លូវការ​ទេ ​ក្រោយ​ចប់​សង្គ្រាម​លោក​លើក​ទី​២។ អវត្ដមាននៃសន្ធិសញ្ញា កើតចេញពីជម្លោះដ៏យូរអង្វែងលើកោះភាគខាងត្បូងបំផុត ទាំងបួននៃប្រជុំកោះ Kuril ដែលត្រូវបានបញ្ចូល ទៅក្នុងសហភាពសូវៀត ក្នុងឆ្នាំ១៩៤៥ជាផ្នែកនៃដំណោះស្រាយក្រោយសង្គ្រាម ។

យ៉ាង​ណា​មិញ ទីក្រុង​តូក្យូ​នៅ​តែ​បន្ត​អះអាង ​ចំពោះ​អ្វី​ដែល​ខ្លួន​ហៅ​ថា ដែនដី​ភាគ​ខាង​ជើងរបស់ខ្លួន។
លោកស្រី Takaichi បានប្រាប់សភាថា ៖គោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន គឺដើម្បីដោះស្រាយបញ្ហាទឹកដី និងបញ្ចប់សន្ធិសញ្ញាសន្តិភាព។

វិមានក្រឹមឡាំងបានឆ្លើយតបដោយនិយាយថា ៖ សេចក្តីថ្លែងការណ៍បែបនេះគឺត្រូវបានស្វាគមន៍យ៉ាងខ្លាំង។ លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងមូស្គូ ៖រុស្សីក៏មានការគាំទ្រក្នុងការចុះហត្ថលេខាលើ សន្ធិសញ្ញាសន្តិភាពជាមួយប្រទេសជប៉ុនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top