ព័ត៌មានអន្តរជាតិ

ជំនួបពិភាក្សា រវាងជំនួយការលោក Putin និងក្រុមតំណាងសេតវិមាន ឈានដល់ថ្ងៃទី៣ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT កិច្ចពិភាក្សារវាងគណៈប្រតិភូរុស្ស៊ី ដឹកនាំដោយលោក Kirill Dmitriev ជំនួយការរបស់ប្រធានាធិបតី Vladimir Putin និងតំណាងរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក Donald Trump បានបន្តឈានចូលថ្ងៃទីបី គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ។

គណៈប្រតិភូរុស្ស៊ីកំពុងមមាញឹក ក្នុងការទំនាក់ទំនងជំហរ របស់ទីក្រុងម៉ូស្គូ ទៅកាន់សមភាគីអាមេរិករបស់ពួកគេគឺលោក Dmitriev ដែលជាប្រធានមូលនិធិវិនិយោគ ផ្ទាល់របស់រុស្ស៊ីបាននិយាយ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើ Telegram ។

លោក Dmitriev បាននិយាយថា ៖យើងកំពុងប្រាស្រ័យ ទាក់ទងយ៉ាងច្បាស់អំពីគោលជំហររបស់ប្រធានាធិបតី Putin ដែលមានតែការសន្ទនាប្រកបដោយការស្ថាបនា និងប្រកបដោយការគោរពប៉ុណ្ណោះ ដែលនឹងទទួលបានផ្លែផ្កា។
ការប៉ុនប៉ងណាមួយដើម្បីដាក់ សម្ពាធលើប្រទេសរុស្ស៊ីគឺគ្មានន័យអ្វីឡើយ ដោយបន្ថែមថាជម្លោះអ៊ុយក្រែន អាចត្រូវបានដោះស្រាយបានតែតាមរយៈ ការលុបបំបាត់បុព្វហេតុរបស់វា។

គួរឲ្យដឹងដែរថាលោក Dmitriev បាននិយាយថា គណៈប្រតិភូរុស្ស៊ីក៏បាននិយាយផងដែរ អំពីស្ថានភាពកិច្ចការ ក្នុងវិស័យនានា ចាប់ពីសេដ្ឋកិច្ច រហូតដល់ស្ថានភាពជួរមុខ។ លោក​បាន​អះអាង​ថា ភាគី​ខ្លះ​បាន​ព្យាយាម​លាក់បាំង​ព័ត៌មាន​នេះ​ពី​ថ្នាក់​ដឹកនាំ​អាមេរិក ឬ​បំភ្លៃព័ត៌មានទាំងនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top