ព័ត៌មានអន្តរជាតិ

ការចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅតាមបណ្តាប្រទេសជាអង្គភាពសេដ្ឋកិច្ចនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបានចាប់ដំណើរការ

ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងអញ្ជើញទៅកាន់ក្រុងGyeongjuនៃប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣២នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង សកម្មភាពចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅតាមបណ្តាប្រទេសជាអង្គភាពសេដ្ឋកិច្ចនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី- ប៉ាស៊ីហ្វិកបានចាប់ដំណើរការ កម្មវិធីទូរទស្សន៍ដ៏ឆ្នើមនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំនួនជាង១០ ដូចជា«និស្ស័យវប្បធម៌របស់លោកXi Jinping» «មាគ៌ានៃការធ្វើទំនើបកម្មតាមបែបផែនចិន»និង«សំឡេងរបស់អ្នក»ជាដើមនឹងត្រូវចាក់ផ្សាយជាបន្តបន្ទាប់នៅប្រព័ន្ធសារព័ត៌មានសំខាន់ៗចំនួន២២នៃប្រទេសអាស៊ី-ប៉ាស៊ីហ្វិកចំនួន១៤ ដូចជាអូស្រ្តាលី កាណាដា ឥណ្ឌូណេស៊ី កូរ៉េខាងត្បូងរុស្ស៊ី ថៃនិងអាមេរិកជាដើម។

ថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូ លោកShenHaixiongអនុរដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានលើកឡើងថា នៅថ្ងៃទី២៣ ខែតុលា កិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ដែលទទួលបានការយកចិត្តទុកដាក់ជាទូទៅបានបិទបញ្ចប់នៅក្រុងប៉េកាំង ដែលបាននាំមកនូវឱកាសជាប្រវត្តិសាស្រ្តថ្មីសម្រាប់ការបើកទូលាយនិងការរួមបញ្ចូលគ្នានៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក និងការរួមគ្នាជំរុញដល់វិបុលភាព។

លើកនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានសហការគ្នាជាមួយប្រព័ន្ធសារព័ត៌មានសំខាន់ៗនៃប្រទេសកូរ៉េខាងត្បូង ឥណ្ឌូណេស៊ីនិងរុស្ស៊ីជាដើម ដើម្បីរួមគ្នាបើកធ្វើសកម្មភាពចាក់ផ្សាយកម្មវិធីទូរទស្សន៍ដ៏ឆ្នើម គឺជាវិធានការដ៏វិជ្ជមានសម្រាប់ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាមួយបណ្តាប្រទេសនានានៅអាស៊ី-ប៉ាស៊ីហ្វិក។

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរីករាយចែករំលែកបទពិសោធទៅវិញទៅមកជាមួយមិត្តភក្តិ៍មកពីគ្រប់មជ្ឈដ្ឋាននៃអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីរួមចំណែកថ្មីដល់ការជំរុញសន្តិភាព ស្ថិរភាព វិបុលភាពនិងការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាជំរុញការកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕

To Top