ព័ត៌មានអន្តរជាតិ

លោក Li Chenggang តំណាងចរចាពាណិជ្ជកម្មអន្តរជាតិនិងជាអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនថ្លែងថា ចិននិងអាមេរិកបានឈានដល់គំនិតឯកភាពរួមជាជំហានដំបូងអំពីបញ្ហាជាច្រើនដូចជាពន្ធគយជាដើម

ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែតុលាតាមម៉ោងក្នុងតំបន់ ចិននិងអាមេរិកបានធ្វើកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៅក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។

លោក Li Chenggang តំណាងចរចាពាណិជ្ជកម្មអន្តរជាតិនិងជាអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅថ្ងៃទី២៦ខែតុលាថា ក្រុមការងារខាងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ចិននិងអាមេរិកបានធ្វើការផ្លាស់ប្តូរនិងកិច្ចពិភាក្សាដោយស្មោះត្រង់និងស៊ីជម្រៅអំពីបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលភាគីទាំងពីរចិននិងអាមេរិកយកចិត្តទុកដាក់ដូចគ្នា។

លើសពីនេះ លោក Li Chenggang ក៏បានលើកឡើងថា កិច្ចពិភាក្សារវាងចិននិងអាមេរិកមានប្រធានបទជាច្រើនដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ដូចជាបញ្ហាស្តីពីការដាក់កំហិតលើការនាំចេញ ការពន្យាពេលបន្ថែមនៃការផ្អាក “ពន្ធបដិការ” បញ្ហាអំពីពន្ធគយលើសារធាតុហ្វេនតានីល និងកិច្ចសហប្រតិបត្តិការផ្នែកការបង្រ្កាបថ្នាំញៀនហ្វេនតានីល ព្រមទាំងបញ្ហាអំពីការពង្រីកពាណិជ្ជកម្មបន្ថែមទៀត និងវិធានការលេខ ៣០១ នៃភាគីអាមេរិកដែលពាក់ព័ន្ធនឹងការយកថ្លៃកំពង់ផែលើនាវាជាដើម ។

ភាគីចិននិងអាមេរិកបានធ្វើកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ភាគីអាមេរិកបានសម្តែងជំហរដ៏រឹងមាំរបស់ខ្លួន រីឯភាគីចិនក៏បានសម្តែងជំហរស្តីពីការគាំពារផលប្រយោជន៍របស់ខ្លួនយ៉ាងម៉ឺងម៉ាត់ដែរ។

បន្ទាប់ពីកិច្ចពិភាក្សាអស់រយៈពេលជាងមួយថ្ងៃ ភាគីចិននិងអាមេរិកបានធ្វើការពិភាក្សាប្រកបដោយលក្ខណៈស្ថាបនាអំពីដំណោះស្រាយដ៏សមរម្យមួយចំនួនដែលភាគីទាំងពីរបានយកចិត្តទុកដាក់ដូចគ្នា ហើយបានឈានដល់គំនិតឯកភាពរួមជាជំហានដំបូង៕

To Top