ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក-ជប៉ុន​ ជួបពិភាក្សាគ្នាជាលេីកដំបូង​ ដោយផ្ដោតសំខាន់លេីការ សំណាយវិស័យការពារជាតិ

kyodo

តូក្យូ៖​ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន លោកស្រី Sanae Takaichi និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ​ បានចាប់ផ្តើមកិច្ចប្រជុំលើកដំបូងរបស់ពួកគេនៅទីក្រុងតូក្យូនៅថ្ងៃអង្គារ ដោយមានគោលបំណងបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនឱ្យកាន់តែជិតស្និទ្ធ និងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ ចំពេលមានការអំពាវនាវ របស់ទីក្រុងវ៉ាស៊ីនតោន ឱ្យសម្ព័ន្ធមិត្តចំណាយប្រាក់បន្ថែមទៀត លើការការពារជាតិ។

ស្តីពីសន្តិសុខ លោកស្រី Takaichi ដែលចូលកាន់ តំណែងមួយសប្តាហ៍មុន និងលោក ត្រាំ​ ទំនងជាយល់ស្របលើសារៈសំខាន់ នៃការពង្រឹងសមត្ថភាពទប់ស្កាត់ និងឆ្លើយតបរបស់សម្ព័ន្ធមិត្តទ្វេភាគី ចំពេលមានបញ្ហាប្រឈមសន្តិសុខ កាន់តែខ្លាំងឡើងដែលបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង ។

ដោយសារលោក ត្រាំ ទាមទារឱ្យសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក បង្កើនថវិកាការពារជាតិរបស់ពួកគេ លោកស្រី Takaichi ត្រូវបានគេរំពឹងថា​ នឹងសង្កត់ធ្ងន់លើផែនការ របស់លោកស្រី ដែលបានសន្យា នៅក្នុងសុន្ទរកថា សភារបស់លោកស្រីកាលពីសប្តាហ៍មុន ដើម្បីបង្កើនការចំណាយការពារជាតិ របស់ប្រទេសជប៉ុនដល់ ២ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅខែមីនា ពីរឆ្នាំមុនគោលដៅ ដែលបានកំណត់ពីមុននៃឆ្នាំសារពើពន្ធ២០២៧។

ប្រទេសជប៉ុន​ បានបង្កើនថវិកា ការពារជាតិរបស់ខ្លួនយ៉ាងច្រើន ចាប់តាំងពីគោលដៅឆ្នាំសារពើពន្ធ ២០២៧​ ត្រូវបានកំណត់នៅពេល ដែលរដ្ឋាភិបាលនៅចុងឆ្នាំ២០២២ បានកែសម្រួលយុទ្ធសាស្ត្រ សន្តិសុខជាតិ រយៈពេលវែងរបស់ខ្លួន ដែលលោកស្រី Takaichi បានសន្យាថានឹងធ្វើបច្ចុប្បន្នភាពនៅឆ្នាំក្រោយ។

លោកស្រី Takaichi ជាអ្នកអភិរក្សនិយមដ៏តឹងរ៉ឹង និងជាអ្នកការពារសន្តិសុខ ដែលត្រូវបានគេចាត់ទុកថា ជាកូនសិស្សរបស់លោក Shinzo Abe មានគោលបំណងកសាង ទំនាក់ទំនងជិតស្និទ្ធជាមួយលោក ត្រាំ ដែលត្រូវបានគេស្គាល់ដោយសារទំនាក់ទំនង ផ្ទាល់ខ្លួនរបស់លោកជាមួយអតីត នាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានគេធ្វើឃាតក្នុងឆ្នាំ២០២២៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top