ព័ត៌មានអន្តរជាតិ

ផែនការពង្រឹង វិស័យយោធា របស់អាល្លឺម៉ង់ មានទំហំទៅដល់ក្បែរ ៤០០ពាន់លានអឺរ៉ូ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតPolitico បានរាយការណ៍ កាលពីថ្ងៃចន្ទដោយដកស្រង់ឯកសារផ្ទៃក្នុង របស់រដ្ឋាភិបាលអាល្លឺម៉ង់ថា ទឹកប្រាក់ប្រមាណជា៣៧៧ពាន់លានអឺរ៉ូ ឬត្រូវជា៤៤០ពាន់លានដុល្លារក្នុង ការពង្រីកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ។
ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃការជំរុញផ្នែកយោធា កាន់តែទូលំទូលាយនៅទូទាំងសហភាពអឺរ៉ុប ។ ឯកសារនេះត្រូវបានគេរាយការណ៍ថា បានរៀបរាប់លម្អិតអំពីផែនការ សម្រាប់គម្រោងសព្វាវុធ និង ឧបករណ៍ថ្មីនៅទូទាំងទឹកដី អាកាស កងនាវាចរ លំហ និងកងកម្លាំងអ៊ីនធឺណិតរបស់ កងកម្លាំងយោធាអាល្លឺម៉ង់ ។ កិច្ចខិតខំប្រឹងប្រែងផ្នែកខាងក្រោយរយៈពេលវែង ត្រូវបានគេរំពឹងថា នឹងអូសបន្លាយលើសពីថវិកាឆ្នាំ២០២៦ ។

ផែនការពង្រឹងវិស័យយោធានេះ បានរាយបញ្ជីគម្រោងថ្មីប្រហែល៣២០ ជាមួយនឹងថវិកា ប្រហែលពាក់កណ្តាលដែលបានកំណត់ ទៅឱ្យក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ ។

តាមផែនការក្រុមហ៊ុនអ្នកជំនាញផលិតអាវុធ Rheinmetall នឹងផ្គត់ផ្គង់រថក្រោះ ប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវ ដែលមានតម្លៃរាប់សិបពាន់លានអឺរ៉ូ ខណៈដែលក្រុមហ៊ុន Diehl Defense ត្រូវបានគេរំពឹងថានឹងផ្តល់មីស៊ីលប្រភេទ IRIS-T របស់ខ្លួន។

កញ្ចប់នេះផងដែរក៏នឹងគ្រប ដណ្តប់លើការចំណាយលើផ្កាយរណប យន្តហោះគ្មានមនុស្សបើក និងកម្មវិធីកងទ័ពជើងទឹកជាច្រើនទៀតដែរ។

ប្រហែលជា១៤ពាន់លានអឺរ៉ូត្រូវ បានបម្រុងទុកសម្រាប់គម្រោងអវកាស រួមទាំងបណ្តាញ គន្លងទាបសម្រាប់ការទំនាក់ទំនងយោធា ខណៈពេលដែលមូលនិធិផ្សេងទៀត នឹងទៅដល់ប្រព័ន្ធឈ្លបយកការណ៍ និងល្បាតថ្មី ។ វាក៏រួមបញ្ចូលផងដែរនូវសព្វាវុធ ដែលផលិតដោយសហរដ្ឋអាមេរិកដូច ជាយន្តហោះចម្បាំង F-35 និងមីស៊ីលចំងាយឆ្ងាយ របស់អាមេរិក Tomahawk ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top