ប្រតិបត្តិការបង្ក្រាបបាតុករ នៅទីក្រុងមួយក្នុងប្រេស៊ីល សម្លាប់មនុស្សយ៉ាង ហោចណាស់៦៤នាក់
បរទេស ៖ យោងតាមការចេញផ្សាយ របស់CNN Brasil បានសរសេរថា យ៉ាងហោចណាស់មនុស្ស៦៤នាក់ បានបាត់បង់ជីវិត នៅក្នុងការវាយឆ្មក់ របស់ប៉ូលីសដ៏ធំ នៅក្នុងទីក្រុង Rio de Janeiro កាលពីថ្ងៃអង្គារ។
ប្រភពដដែលបានសរសេរដោយលើកឡើង ពីកងកម្លាំងសន្តិសុខរដ្ឋផង បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់នោះ យ៉ាងហោចណាស់ ៦០ នាក់ត្រូវបានគេជឿថា ជាឧក្រិដ្ឋជន ដែលមានក្រុមមន្ត្រីប៉ូលិស ស៊ីវិលពីរនាក់ និងមន្ត្រីកងរាជអាវុធហត្ថពីរនាក់ដែរ។
អភិបាលរដ្ឋ Rio de Janeiro លោក Claudio Castro បាននិយាយថា ចំនួនអ្នក ស្លាប់អាចកើនឡើង ខណៈប្រតិបត្តិការ កំពុងបន្ត ។ វីដេអូដែលបានផ្សព្វផ្សាយ តាមអ៊ីនធឺណិតត្រូវបានគេនិយាយថា បង្ហាញពីការបាញ់ប្រហារ ជាច្រើននៅក្នុងតំបន់នៃការវាយឆ្មក់ដោយមានការបាញ់ កាំភ្លើងដែលអាច ស្តាប់ឮនៅផ្ទៃខាងក្រោយផង។
យោងតាមអាជ្ញាធរ ពួកគេបានបើកប្រតិបត្តិការ ក្នុងគោលបំណងប្រយុទ្ធប្រឆាំង នឹងការពង្រីកទឹកដី របស់ក្រុមឧក្រិដ្ឋជន Comando Vermelho ។
គួរឲ្យដងឹដែឬថារដ្ឋាភិបាល ប្រេស៊ីល បាននិយាយថា ប្រតិបត្តិការនេះ បានដំណើរការអស់រយៈពេលជាងមួយឆ្នាំ ហើយមានការចូលរួមពីបុគ្គលិកយោធា និងប៉ូលីសស៊ីវិល ជាង២៥០០នាក់៕
ប្រែសម្រួល៖ស៊ុនលី
