ក្រុមហ៊ុនប្រេងធំៗរបស់រុស្សី ប្រកាសលក់ទ្រព្យសម្បត្តិនៅក្រៅប្រទេស ដោយសារបញ្ហាទណ្ឌកម្មសេដ្ឋកិច្ច
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុនប្រេងធំរបស់រុស្ស៊ី Lukoil បានប្រកាសផែនការលប់ទ្រព្យសម្បត្តិបរទេសរបស់ខ្លួន បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដទៃផ្សេងទៀត។
ក្រុមហ៊ុនLukoil រួមជាមួយនឹងក្រុមហ៊ុនផលិតប្រេងសំខាន់ៗផ្សេងទៀតរបស់រុស្ស៊ី Rosneft ត្រូវបានគេកំណត់គោលដៅដោយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីសប្តាហ៍មុនដោយប្រធានាធិបតី Donald Trump ដែលបានធ្វើតាមការដាក់ទណ្ឌកម្មស្រដៀងគ្នា របស់ចក្រភពអង់គ្លេសប្រឆាំងនឹងក្រុមហ៊ុនទាំងពីរ។ ការប្រកាសនេះបានធ្វើឲ្យតម្លៃប្រេងពិភពលោកឡើងថ្លៃគួរឲ្យកត់សំគាល់។
ក្រោមអាជ្ញាបណ្ណរតនាគារសហរដ្ឋអាមេរិក ក្រុមហ៊ុនទាំងពីរត្រូវបានអនុញ្ញាតឱ្យបញ្ចប់ប្រតិបត្តិការបន្តរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា។
ក្រុមហ៊ុន Lukoil គឺជាប្រទេសផលិតប្រេងធំជាងគេទីពីររបស់រុស្ស៊ី ដែលមានចំនួនប្រហែល ២ភាគរយនៃទិន្នផលប្រេងពិភពលោក។ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ដោយសហភាពសូវៀត និងដឹកនាំដោយអនុរដ្ឋមន្ត្រីប្រេង និងឧស្ម័ននៅពេលនោះ លោក Vagit Alekperov ដែលនៅតែជាសហម្ចាស់នៅឡើយហើយ ក្រុមហ៊ុននេះមានបុគ្គលិកជាង១០ម៉ឺននាក់នាក់នៅទូទាំងពិភពលោក។
គួរឲ្យដឹងថាLukoil បានចាប់ផ្តើមពិចារណាការដេញថ្លៃពីអ្នកទិញដែលមានសក្តានុពល នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីយប់ថ្ងៃចន្ទ។
ដំណើរការដកប្រាក់កំពុងត្រូវបានធ្វើឡើងក្រោមអាជ្ញាបណ្ណអន្តរជាតិ ដែលក្រុមហ៊ុនបាននិយាយថា ខ្លួនអាចស្វែងរកការបន្តដំណើរការនេះប្រសិនបើចាំបាច់ដើម្បីធានាបាន នូវប្រតិបត្តិការគ្មានការរំខាននៃទ្រព្យសម្បត្តិអន្តរជាតិរបស់ខ្លួន៕
ប្រែសម្រួល៖ ស៊ុនលី
