ការវាយប្រហារ តាមអាកាសជាថ្មី នៅពេលយប់របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា សម្លាប់ជនជាតិ ប៉ាឡេស្ទីនចំនួន ១០៤ នាក់ក្នុងនោះមានកុមារ ៤៦ នាក់
បរទេស៖ អាជ្ញាធរសុខាភិបាលក្នុងតំបន់បានរាយការណ៍ថា ការវាយប្រហារតាមអាកាស នៅពេលយប់របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិ ប៉ាឡេស្ទីនចំនួន ១០៤ នាក់ក្នុងនោះមានកុមារ ៤៦ នាក់។ ទោះបីជាមានការចោទ ប្រកាន់លើការបំពានលើបទ ឈប់បាញ់ក៏ដោយ ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាសបាននិយាយថា ពួកគេនៅតែប្តេជ្ញាគោរព ចំពោះបទឈប់បាញ់ដែលអាមេរិក បានជាអ្នកសម្របសម្រួល ដែលត្រូវបានព្រមព្រៀងគ្នាកាលពីថ្ងៃទី ១០ ខែតុលា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការប្រកាសជាបន្តបន្ទាប់ នៅលើ X កាលពីថ្ងៃពុធ កងកម្លាំង ការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបាន “ចាប់ផ្តើមការអនុវត្តបទឈប់ បាញ់ជាថ្មី” បន្ទាប់ពី “ការវាយប្រហារ ជាបន្តបន្ទាប់ ដែលក្នុងនោះគោលដៅភេរវកម្ម និងភេរវកររាប់សិបនាក់ត្រូវ បានវាយប្រហារ។
កាលពីល្ងាចថ្ងៃអង្គារ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទក្រុមហាម៉ាស ពីការខកខានមិនបានធ្វើតាមការព្រមព្រៀងគ្នាតាមកាលវិភាគ និងនីតិវិធីសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ នៃសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលដែលបានស្លាប់។
លើសពីនោះ ទាហាន អ៊ីស្រាអែលម្នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ ។ រថយន្តរបស់គាត់ត្រូវបានគេ រាយការណ៍ថាបានឆេះនៅក្នុងទីក្រុង Rafah ភាគខាងត្បូង Gaza ។ ក្រុមហាម៉ាស់បានបដិសេធការជាប់ ពាក់ព័ន្ធក្នុងការវាយប្រហារនេះ ហើយបានសន្មតថា ការពន្យារពេល ក្នុងការធ្វើមាតុភូមិនិវត្តន៍ សាកសពទៅនឹងការបំផ្លិចបំផ្លាញ ដ៏ធំធេងនៅក្នុងតំបន់ហ្គាហ្សា ដែលបណ្តាលមកពីការ វាយប្រហាររបស់អ៊ីស្រាអែល ដែលប៉ាឡស្ទីនបាននិយាយថាកំពុងរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីកំណត់ទីតាំងអដ្ឋិធាតុ៕
