ព័ត៌មានអន្តរជាតិ

រុស្ស៊ីសាកល្បងដោយជោគជ័យ នូវយានគ្មានមនុស្ស បើកក្រោមទឹក ដែលមានសមត្ថភាព នុយក្លេអ៊ែរ ទំនើប ដែលគ្មានប្រព័ន្ធរ៉ាដា ណាអាចចាប់បាន

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា រុស្ស៊ីបានធ្វើតេស្តសាកល្បង ដោយជោគជ័យនូវយាន គ្មានមនុស្សបើកក្រោមទឹក ដែលមានសមត្ថភាពនុយក្លេអ៊ែរ ទំនើប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការសាកល្បងប្រព័ន្ធ Poseidon បានធ្វើឡើងកាលពីថ្ងៃអង្គារ លោកប្រធានាធិបតី ពូទីន បាននិយាយនៅពេលលោកទៅ ទស្សនាមន្ទីរពេទ្យយោធា នៅទីក្រុង មូស្គូកាលពីថ្ងៃពុធ។

លោកបានបញ្ជាក់ថា «នៅពេលវាមកដល់ល្បឿន និង ជម្រៅ វាគ្មានអ្វីអាចប្រៀបធៀប នឹងយានគ្មានមនុស្សបើកនេះ នៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយវាទំនងជានឹង លេចរូបរាងក្នុងពេលឆាប់ៗនេះ»។

លោក ពូទីន បានសង្កត់ធ្ងន់ថា នៅពេលនេះ “មិនមានវិធីសាស្រ្តណាមួយ ក្នុងការស្ទាក់ចាប់” Poseidon នោះទេ។ យោងតាមប្រធានាធិបតីរុស្ស៊ី សមត្ថភាពរបស់យាន Poseidon គឺវា “លើសពីថាមពលនៃមីស៊ីល Sarmat រយៈចម្ងាយឆ្ងាយបំផុត របស់យើង” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top