ព័ត៌មានអន្តរជាតិ

​ អ៊ុយក្រែន​ ត្រូវការនាំចូលឧស្ម័ន បន្ថែមចំនួន ៤ ពាន់លានម៉ែត្រគូប សម្រាប់រដូវរក្សាកំដៅ

គៀវ៖​ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ថា អ៊ុយក្រែនត្រូវការនាំចូល ឧស្ម័នធម្មជាតិបន្ថែមចំនួន ៤ ពាន់លានម៉ែត្រគូប ដើម្បីដំណើរការបានយ៉ាងរលូន តាមរយៈរដូវកំដៅដ៏ត្រជាក់ខាងមុខនេះ។

លោក Sergii Koretskyi នាយកប្រតិបត្តិក្រុមហ៊ុន Naftogaz ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ុយក្រែន បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសនេះត្រូវការហិរញ្ញប្បទានចំនួន ១,៩ ពាន់លានដុល្លារអាមេរិក​ សម្រាប់ការទិញឧស្ម័ន ដែលភាគច្រើន ត្រូវបានធានារួចហើយ។

លោក Koretskyi បានលេីកឡេីងថា “មានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នអំពីការរៃអង្គាសថវិកា និងធានាការនាំចូលបន្ថែម ដើម្បីធានាបាននូវរដូវរដូវស្លឹកឈើជ្រុះ-រដូវរងាប្រកបដោយចីរភាព”។

គួរបញ្ជាក់ថា​ កាលពីថ្ងៃចន្ទ ប្រធានាធិបតីអ៊ុយក្រែន លោក​ វូឡូឌីមៀ​ ហ្សេឡិនស្គី​ បានប្រកាសថា រដូវត្រជាក់នៅអ៊ុយក្រែននឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែតុលា៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top