រួមគ្នាស្វែងរកការអភិវឌ្ឍ និងពិគ្រោះពិភាក្សាអំពីអនាគត ! កិច្ចសន្ទនាសកលស្តីពី “នវានុវត្តន៍ ភាពបើកទូលាយ និងចែករំលែកសមិទ្ធផល អភិវឌ្ឍន៍រួម” បាន បើកធ្វើនៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា
 
																						
											
											
											នៅថ្ងៃទី ២៨ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី”នវានុវត្តន៍ ភាពបើកទូលាយ និងចែករំលែកសមិទ្ធផលអភិវឌ្ឍន៍រួម” ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថានទូតចិនប្រចាំនៅស្រីលង្កា បានបើកធ្វើនៅទីក្រុងកូឡុំបូ ។ លោក Shen Haixiong អនុរដ្ឋមន្ត្រី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។
លោក Shen Haixiong បានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទទួលបានការយក ចិត្តទុកដាក់ជាទូទៅ ទើបបានបិទបញ្ចប់ដោយជោគជ័យនៅទីក្រុងប៉េកាំង នេះគឺជានិមិត្តសញ្ញាដ៏ សំខាន់មួយទៀត របស់ប្រទេសចិន ក្នុងយុគសម័យថ្មី ។ កិច្ចប្រជុំពេញ អង្គបានប្រកាសយ៉ាង ឱឡារិកម្តងទៀត ទៅកាន់ពិភពលោកថា ៖ ប្រទេសចិន នឹងពង្រីកការបើកទូលាយចំពោះអន្តរជាតិប្រកបដោយកម្រិតខ្ពស់និងបង្កើតនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ មិនថានិម្មាបនកម្ម អន្តរជាតិមាន បម្រែបម្រួលយ៉ាងណាក្តី ក៏ប្រទេសចិនក្នុងយុគសម័យថ្មី ដែលប្រកាន់ខ្ជាប់នូវការបើកទូលាយ ការចែករំលែក និងការច្នៃប្រឌិតថ្មីប្រាកដជា នឹងបំពេញបន្ថែម នូវជំនឿចិត្តនិងកម្លាំង កាន់តែច្រើនសម្រាប់ពិភពលោក ដែលពោរពេញទៅដោយភាព មិនប្រាកដប្រជាតាមរយៈនិរន្តរភាព នៃគោលនយោបាយ និងស្ថិរភាពនៃការអភិវឌ្ឍជាក់ជាមិនខាន ៕
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									