ព័ត៌មានអន្តរជាតិ

សន្និបាត ស្តីពីអរិយធម៌ជនបទចិន ប្រារព្ធធ្វើនៅក្រុង Yan an ក្រោមអធិបតីភាព លោក Li Shulei

ថ្ងៃទី ២៩ ខែ តុលា សន្និបាត ស្តីពីអរិយធម៌ជនបទចិនបានប្រារព្ធធ្វើនៅក្រុង Yan an ។ លោក Li Shulei រដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ។

តំណាងចូលរួមកិច្ចប្រជុំបានថ្លែងថា លោក Xi Jinping អគ្គលេខាធិការមជ្ឈិមបក្ស បានគូសបញ្ជាក់ថា កិច្ចកសាងអរិយធម៌ជនបទ ជាភារកិច្ចជាបន្ទាន់ ដើម្បីស្តារនិងអភិវឌ្ឍន៍ជនបទ យើងត្រូវជំរុញកិច្ចកវិញ្ញាណ អរិយធម៌ឱ្យ ទទួលបានការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ។ សន្និសីទពេញអង្គ លើកទីបួន នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ បានដាក់បញ្ចូលការលើកកម្ពស់យ៉ាងច្បាស់លាស់ នូវកម្រិតអរិយធម៌ ក្នុងសង្គមជាគោលដៅដ៏សំខាន់ នៃការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមក្នុងអំឡុងពេល អនុវត្តផែនការ៥ឆ្នាំទី១៥ ។ កិច្ចកសាងអរិយធម៌ជនបទ ជាកម្មវិធីជាប្រព័ន្ធ ដែលមានសារសំខាន់ណាស់ ក្នុងការជំរុញការស្តារ និងអភិវឌ្ឍន៍ជនបទ និងលើកកម្ពស់កម្រិត អរិយធម៌នៃសង្គមទាំងមូល ៕

To Top