ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ បន្ដប្តេជ្ញាចិត្ត ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ទោះបីជាមានការរំលោភបំពាន របស់អ៊ីស្រាអែល

ហ្គាហ្សា៖ ក្រុមហាម៉ាសបានឲ្យដឹងថា ខ្លួនប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង ឈប់បាញ់ជាមួយអ៊ីស្រាអែល ហើយបានចោទប្រកាន់អ៊ីស្រាអែល ថាបានរំលោភលើវា។

នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មាន មួយ ក្រុមហាម៉ាស់បានឲ្យដឹងថា ការវាយប្រហារថ្មីៗ របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បង្ហាញពី “ចេតនារបស់ខ្លួនក្នុងការ ធ្វើឱ្យខូចកិច្ចព្រមព្រៀងឈប់បាញ់ និងដាក់ចេញនូវការពិតថ្មី ដោយកម្លាំង ក្នុងចំណោមការឃុបឃិត របស់រដ្ឋបាលសហរដ្ឋអាមេរិក”។

សេចក្តីថ្លែងការណ៍នេះបានកើតឡើងនៅពេល ដែលអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្លាស់ប្តូរការស្តីបន្ទោស ចំពោះការរំលោភបំពានបទឈប់បាញ់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

នៅថ្ងៃអង្គារ អ៊ីស្រាអែលបានឲ្យដឹងថា អដ្ឋិធាតុដែលបញ្ជូនដោយក្រុមហាម៉ាស់ កាលពីយប់ថ្ងៃចន្ទ គឺជាផ្នែករាងកាយរបស់ចំណាប់ខ្មាំងម្នាក់ ដែលសាកសពរបស់គេត្រូវបានរកឃើញដោយកងទ័ពអ៊ីស្រាអែល កាលពីប្រហែលពីរឆ្នាំមុន។

ក្រោយមក ប្រភពមួយ របស់ហាម៉ាស់ បានឲ្យដឹងថា អ៊ីស្រាអែល បានបដិសេធការចូល របស់ក្រុមមកពី គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម និងក្រុមប៉ាឡេស្ទីនចូលទៅក្នុងទីក្រុង ហ្គាហ្សាភាគខាងកើត ដើម្បីស្វែងរកអដ្ឋិធាតុ របស់ចំណាប់ខ្មាំងអ៊ីស្រាអែល ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top