ឥណ្ឌា និងរុស្ស៊ី រឹតបន្តឹងមិត្តភាពកាន់តែស៊ីជម្រៅ មុនពេលដែលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាក្នុងខែធ្នូ
 
																						
											
											
											បរទេស៖ មន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេសឥណ្ឌា និងរុស្ស៊ី បានជួបប្រជុំគ្នានៅទីក្រុងញូវដែលី ក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកផ្នែកថ្មីសម្រាប់កិច្ចសហប្រតិបត្តិការយោធា និងពង្រឹងទំនាក់ទំនងការពារជាតិដែលមានរយៈពេលយូរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចពិភាក្សានេះត្រូវបានដឹកនាំដោយ ឧត្តមសេនីយឯក Ashutosh Dixit ប្រធានបុគ្គលិកការពារជាតិរួមបញ្ចូលគ្នារបស់ប្រទេសឥណ្ឌា និងឧត្តមសេនីយ៍ឯក Igor Dylevsky របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី។
ភាគីទាំងពីរបានពិនិត្យឡើងវិញនូវគម្រោងរួមដែលកំពុងដំណើរការ និងពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាការពារជាតិដែលកំពុងរីកចម្រើន និងការផលិតឧបករណ៍។ ជំនួបនេះធ្វើឡើងមុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសឥណ្ឌាក្នុងខែធ្នូ។
ក្នុងនាមជាប្រទេសនាំចូលផ្នែកការពារដ៏ធំបំផុតមួយរបស់ពិភពលោក ឥណ្ឌាបានពឹងផ្អែកយ៉ាងខ្លាំងលើរុស្ស៊ីសម្រាប់ទាំងឧបករណ៍ និងបច្ចេកវិទ្យា។ ក្នុងប៉ុន្មានខែថ្មីៗនេះ ទីក្រុងញូវដេលី និងទីក្រុងមូស្គូ បានណែនាំអំពីគម្រោងថ្មីដែលសង្កត់ធ្ងន់លើការផ្ទេរបច្ចេកវិទ្យាសម្រាប់វេទិកាអាកាសចរណ៍ កងទ័ពជើងទឹក និងមីស៊ីល ខណៈដែលឥណ្ឌាជំរុញឱ្យមានការជំរុញការផលិតក្នុងស្រុកក្រោមគំនិតផ្តួចផ្តើម “Make in India” របស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									