លោក XiJinping ប្រៀបប្រដូចទស្សនទានដ៏ល្អបវរនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកដោយប្រើពាក្យ”ពេទ្យចិនសែ” “សត្វក្ងានព្រៃ” និង”ជិះលើទូកតែមួយ”
 
																						
											
											
											តបតាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យុង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញធ្វើដំណើរទៅកាន់ក្រុង Gyeongju កូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកាដើម្បីចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង។
ចាប់ពីឆ្នាំ ២០១៣ មក លោក XiJinping បានប្រើពាក្យន័យធៀបដ៏រស់រវើកមួយៗ ដើម្បីអធិប្បាយយ៉ាងស៊ីជម្រៅអំពីទស្សនទានដ៏ល្អបវរនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក ដែលបានបង្ហាញពីការគិតពិចារណាយ៉ាងជ្រាលជ្រៅចំពោះការកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិក។
ពេទ្យចិនសែ៖ កន្លែងណាដែលសរសៃឈាមដើរស្រួលគឺមិនឈឺ កន្លែងណាឈឺគឺមានការរាំងស្ទះ
ក្នុងទស្សនទានដ៏ល្អបវរនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិករបស់លោក Xi Jinping ការតភ្ជាប់ជាខ្លឹមសារដ៏សំខាន់។ លោកបានប្រើទ្រឹស្តីពេទ្យចិនសែមកពិពណ៌នាសារសំខាន់នៃការលើកកម្ពស់ការតភ្ជាប់គ្នារវាងរដ្ឋសមាជិក APEC ថា កន្លែងណាដែលសរសៃឈាមដើរស្រួលគឺមិនឈឺ កន្លែងណាឈឺគឺមានការរាំងស្ទះ។
គិតមកទល់បច្ចុប្បន្ន រដ្ឋសមាជិក APEC មានចំនួនលើសពីពាក់កណ្តាលបានចូលរួមកិច្ចសហប្រតិបត្តិការនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” គម្រោងជានិមិត្តសញ្ញាជាច្រើនដូចជា ផ្លូវដែកល្បឿនលឿន Jakarta–Bandung និងផ្លូវដែកចិន-ឡាវជាដើមបានដាក់ឱ្យប្រើប្រាស់នៅកន្លែងនានានៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
“ការតភ្ជាប់គ្នាបានធ្វើឱ្យ សសៃឈាមនៃសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកកាន់តែដើរស្រួល។”
សត្វក្ងានព្រៃចំនួន ២១ ក្បាលហោះហើរជាមួយគ្នា
នៅឆ្នាំ ២០១៤ ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំ APEC លើកទី ២២ នៅបឹង Yanqi ក្នុងទីក្រុងប៉េកាំង។ នៅក្នុងសុន្ទរកថារបស់លោកXi Jinping បានមានប្រសាសន៍ថា សមាជិក ២១ ប្រទេសនៃ APEC គឺដូចជាសត្វក្ងានព្រៃ ២១ក្បាល។
លោកបានសង្កត់ធ្ងន់ជាពិសេសលើសារៈសំខាន់នៃសាមគ្គីភាពរបស់រដ្ឋសមាជិក APEC ថា៖ «ផ្កាមួយទងមិនបង្កើតជានិទាឃរដូវទេ ហើយសត្វក្ងានព្រៃមួយក៏មិនអាចហើរជាក្រុមបានដែរ»។
ជិះលើទូកតែមួយ៖ តម្រង់ទិសដៅត្រឹមត្រូវ និងចែវទូកជាមួយគ្នា
លោក Xi Jinping បានប្រើពាក្យ “ទូក”មកប្រៀបធៀបម្តងហើយម្តងទៀត ដើម្បីបង្ហាញថា ប្រទេសចិននឹងតែងតែឈរជាមួយសមាជិកទាំងអស់ក្នុងគ្រាលំបាក ដើម្បីរួមគ្នាជំរុញឱ្យទូកនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកបរទៅរកអនាគតដ៏រុងរឿង។
ការបរទូកចៀសមិនរួចព្យុះភ្លៀងឡើយ ។ លោក Xi Jinping បានអំពាវនាវដល់រដ្ឋសមាជិក APEC ឱ្យដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិភាព មាគ៌ាបើកចំហនិងបរិយាបន្ន និងមាគ៌ា ជួយគ្នាទៅវិញទៅមក។
លោកបានគូសបញ្ជាក់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិកមិនមែនជាទីធ្លាខាងក្រោយផ្ទះរបស់នរណាម្នាក់ទេ ហើយមិនគួរក្លាយជាសង្វៀនប្រយុទ្ធគ្នារវាងមហាអំណាចនោះដែរ។ រដ្ឋសមាជិក APEC គួរតែរក្សាកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ធ្វើឱ្យឧត្តមភាពរៀងៗខ្លួនដើរតួនាទីយ៉ាងពេញលេញ ដើម្បីលើក កម្ពស់ការអភិវឌ្ឍរួម។
ការកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិក
តើធ្វើយ៉ាងណាដើម្បីកសាងអាស៊ី-ប៉ាស៊ីហ្វិកដែលមានសន្តិភាព វិបុលភាព និង ល្អប្រសើរជាងមុន? លោក Xi Jinping បានលើកផែនការចិន គឺការកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិក។
នៅឆ្នាំ ២០២០ លោក Xi Jinping បានអញ្ជើញចូលរួមកិច្ចប្រជុំ APEC តាមប្រព័ន្ធវីដេអូ ដោយអំពាវនាវដល់រដ្ឋសមាជិកទាំងអស់ឱ្យចាប់ដំណើរការនូវកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកដំណាក់កាលថ្មី និងរួមគ្នាកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិកដែលបើកទូលាយ បរិយាបន្ន ច្នៃប្រឌិត តភ្ជាប់ សហប្រតិបត្តិការនិងឈ្នះ-ឈ្នះ។
កិច្ចប្រជុំ APEC នៅឆ្នាំនោះបានអនុម័ត «ចក្ខុវិស័យ APEC ក្រុងPutrajaya ឆ្នាំ២០៤០» ដោយរំពឹងទុកថាអាចកសាងសហគមន៍ អាស៊ី-ប៉ាស៊ីហ្វិកដែលបើកទូលាយមានកម្លាំងរស់រវើក ភាពធន់ និងសន្តិភាពនៅឆ្នាំ ២០៤០។
ចាប់តាំងពីការបង្កើតឡើងAPEC រយៈពេល ៣០ ឆ្នាំកន្លងមក បទពិសោធសំខាន់មួយដែលទទួលបានពីការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក គឺការបើកទូលាយនិងបរិយាបន្ន ការរៀនសូត្រពីគ្នាទៅវិញទៅមក និងចែករំលែកធនធាន។
នៅលើវេទិកានេះ ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលគំនិតនៃសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិក បានចាត់វិធានការជាក់ស្តែងជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែករបស់ខ្លួនក្នុងការផ្តល់កម្លាំងចលករថ្មី និងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ៕
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									