អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការចាត់ចែងរៀបចំរួមសម្រាប់កិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅក្រុងគូឡាឡាំពួ
 
																						
											
											
											អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការចាត់ចែងរៀបចំរួមសម្រាប់កិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅក្រុងគូឡាឡាំពួ ។
មានអ្នកសារព័ត៌មានសួរថា តាមដឹង ភាគីទាំងពីរចិននិងអាមេរិកបានឈានដល់ការចាត់ចែងរៀបចំរួមអំពីការដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលយកចិត្តទុកដាក់រៀងៗខ្លួនក្នុងកិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្រុងគូឡាឡាំពួ ។
សូមសួរក្រសួងពាណិជ្ជកម្មចិនអាចឧទ្ទេសនាមអំពីសភាពការណ៍កាន់តែច្រើនអំពីគំនិតឯកភាពរួមក្នុងកិច្ចពិគ្រោះពិភាក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅក្រុងគូឡាឡាំពួបានទេ?
ឆ្លងតាមរយៈការពិគ្រោះពិភាក្សានៅក្រុងគូឡាឡាំពួ ក្រុមការងារផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ប្រទេសចិននិងអាមេរិកបានឈានដល់គំនិតឯកភាពរួមដែលបូករួមទាំងវិស័យខាងក្រោម៖
ទីមួយ ភាគីអាមេរិកនឹងលុបចោលការដំឡើងអ្វីដែលហៅថា “ពន្ធគយថ្នាំហ្វេនតានីល”ចំនួន១០ភាគរយទៅលើទំនិញចិន(បូករួមទាំងទំនិញនៃតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ) និងបន្តផ្អាករយៈពេលមួយឆ្នាំនូវការដំឡើងពន្ធគយបដិការចំនួន២៤ភាគរយទៅលើទំនិញចិន(បូករួមទាំងទំនិញនៃតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវ) ។
ភាគីចិននឹងកែសម្រួលវិធានការតបតវិញស្របតាមពន្ធគយភាគីអាមេរិកដូចពោលខាងលើ ។
ទីពីរ ភាគីអាមេរិកនឹងផ្អាកក្បួនច្បាប់ស្តីពីការជ្រៀតចូលចំនួន៥០ភាគរយចំពោះការគ្រប់គ្រងការនាំចេញដែលអាមេរិកបានប្រកាសកាលពីថ្ងៃទី២៩ខែកញ្ញា ។ ភាគីចិននឹងផ្អាករយៈពេលមួយឆ្នាំនូវការចាត់វិធានការគ្រប់គ្រងការនាំចេញពាក់ព័ន្ធដែលបានប្រកាសកាលពីថ្ងៃទី៩ខែតុលាកន្លងទៅនេះ ហើយនឹងសិក្សាស្រាវជ្រាវគម្រោងជាក់ស្តែងយ៉ាងលម្អិត ។
ទីបី ភាគីអាមេរិកនឹងផ្អាករយៈពេលមួយឆ្នាំនូវការចាត់វិធានការនៃការស៊ើបអង្កេតលេខ៣០១អំពីវិស័យនាវាចរណ៍ ឡូជីស្ទិក និងការផលិតនាវារបស់ចិន ។
បន្ទាប់ពីភាគីអាមេរិកផ្អាកការចាត់វិធានការពាក់ព័ន្ធ ភាគីចិនក៏នឹងផ្អាករយៈពេលមួយឆ្នាំនូវការចាត់វិធានការតបតវិញដែលសំដៅចំពោះអាមេរិក ៕
 
													
																							
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									