ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក កំពុងខ្វះខាតយន្តហោះចម្បាំងយ៉ាងហោចណាស់ ៣០០គ្រឿង

1.សហរដ្ឋអាមេរិកកំពុងខ្វះខាតយន្តហោះចម្បាំងយ៉ាងហោចណាស់៣០០គ្រឿង

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីសារព័ត៌មាន Breaking Defense បានរាយការណ៍ថា កងទ័ពអាកាសអាមេរិក ឬUSAF ត្រូវចាំបាច់ផលិតយន្តហោះចម្បាំងថ្មីរាប់រយគ្រឿងក្នុងរយៈពេលដប់ឆ្នាំខាងមុខ ដើម្បីបំពេញតាមគោលដៅការពារជាតិរបស់ប្រធានាធិបតី Donald Trump ។

យ៉ាងណាក្តីរបាយការណ៍នេះត្រូវបានបានដាក់ស្នើទៅសភាក្នុងខែនេះរួចទៅហើយ ដោយផែនការនេះចែងថា USAF ត្រូវតែដាក់យន្តហោះចម្បាំងចំនួន១៥៥៨គ្រឿង ដើម្បីបំពេញកាតព្វកិច្ចជាសាកលរបស់ខ្លួនក្រោមការណែនាំយុទ្ធសាស្ត្រការពារជាតិបណ្តោះអាសន្ន (INDSG) របស់លោក Trump ។ 

របាយការណ៍បញ្ជាក់ថាគោលដៅគឺស្ទើរតែ៣០០គ្រឿងពោលគឺខ្ពស់ជាងការប៉ាន់ស្មាន១២៧១ យន្តហោះចម្បាំងដែលរំពឹងថានឹងដាក់ឱ្យបម្រើនៅឆ្នាំ២០២៦ ។

ឯកសារនេះនិយាយថា USAF មានគោលបំណងឈានដល់គោលដៅបណ្តោះអាសន្ននៃយន្តហោះចម្បាំងចំនួន១៣៦៩គ្រឿងនៅដើមឆ្នាំ ២០៣០ប៉ុន្តែព្រមានថាការផ្តល់មូលនិធិមានកំណត់ សមត្ថភាពឧស្សាហកម្ម និងការទាមទារទំនើបកម្មដែលប្រកួតប្រជែងអាចពន្យារពេលវឌ្ឍនភាព។

របាយការណ៍កំណត់អត្តសញ្ញាណយន្តហោះចម្បាំងទាំងនោះរួម F-15EX និង F-35A ដែលជាគន្លឹះក្នុងការទៅដល់គោលដៅវាយប្រហារ។សំណើរនោះក៏ចែងថាក្រុមហ៊ុន Boeing អាចផលិតយន្តហោះ F-15EX ដល់ទៅជាង២០គ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៧ ដោយពង្រីករហូតដល់ជាង៣០គ្រឿងក្នុងមួយឆ្នាំជាមួយនឹងមូលនិធិបន្ថែមសម្រាប់គ្រឿងបរិក្ខារ៕

ប្រែសម្រួល៖ស៊ុនលី

To Top