ការបាញ់បង្ហោះ យានអវកាសផ្ទុកមនុស្ស Shenzhou-២១ ទទួលបានជោគជ័យ ដោយគាប់ប្រសើរ
តាមការផ្សាយដំណឹង នៃការិយាល័យវិស្វកម្មយាន អវកាសផ្ទុកមនុស្ស របស់ចិនបានឱ្យដឹងថា នៅវេលាម៉ោង២៣ និង៤៤នាទី យប់ថ្ងៃទី ៣១ ខែតុលា តាមម៉ោងក្រុងប៉េកាំង រ៉ុក្កែត ដឹកជញ្ជូន Long March-F ២១ ដែលបានផ្ទុកយាន អវកាសផ្ទុកមនុស្ស Shenzhou -២១ ត្រូវបានបាញ់បង្ហោះ នៅទីលានបាញ់បង្ហោះយាន អវកាសដែលស្ថិត នៅក្រុង Jiuquan ប្រហែល១០នាទីក្រោយមក យានអវកាសបានបំបែកខ្លួន ចេញពីរ៉ុក្កែតដោយជោគជ័យ ហើយបានហោះ ចូលគន្លងតារាវិថី តាមការគ្រោងទុក ក្រុមអវកាសយានិក មានសភាពល្អប្រសើរ បេសកកម្មបាញ់បង្ហោះ ទទួលបានជោគជ័យ ដោយគាប់ប្រសើរ ។

បន្ទាប់ពីយានអវកាស ចូលគន្លងតារាវិថី យានអវកាសផ្ទុកមនុស្ស បានតភ្ជាប់ជាមួយស្ថានីយអវកាស ដោយស្វ័យប្រវតិ្ត និងឆាប់រហ័ស ។ នៅវេលាម៉ោង ៤និង៥៨នាទី ព្រឹកថ្ងៃទី ១ ខែវិច្ឆិកា តាមម៉ោងក្រុងប៉េកាំង ក្រុមអវកាសយានិក នៃយានអវកាសផ្ទុកមនុស្ស Shenzhou-២០ ដែលកំពុងបំពេញបេសកកម្មនៅតាមគន្លងតារាវិថី បានបើក “ទ្វារ”ដោយរលូន ដើម្បីស្វាគមន៍ក្រុមអវកាសយានិក នៃយានអវកាសផ្ទុកមនុស្ស Shenzhou-២១ចូលប្រចាំការនៅស្ថានីយអវកាស នេះជាលើកទី៧ ហើយដែលក្រុមអវកាសយានិក ពីរក្រុមជួបជុំគ្នា នៅអវកាសក្នុងប្រវត្តិសាស្ត្រអវកាសចិន ។ បន្ទាប់មក ក្រុមអវកាសយានិកពីរក្រុមនេះ នឹងផ្លាស់វេនតាមគន្លងតារាវិថី ក្នុងស្ថានីយអវកាស ៕
