ព័ត៌មានអន្តរជាតិ

ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក​ចាប់ផ្តើមផ្លាស់ប្តូរទីលំនៅ​ ទៅរស់នៅតាមតំបន់ក្បែរមូលដ្ឋានទ័ព ក្រោយព្រឹត្តិការណ៍បាញ់ សម្លាប់លោក Kirk

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីសារព័ត៌មាន The Atlantic បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់អាមេរិក រួមទាំងរដ្ឋមន្ត្រីសង្គ្រាមលោកPete Hegseth និងរដ្ឋមន្ត្រីការបរទេស លោក Marco Rubio ផងបាននាំគ្នាផ្លាស់ទីលំនៅពីផ្ទះ របស់ពួកគេក្នុងទីក្រុងវ៉ាស៊ីនតោន ហើយបានផ្លាស់ទៅមូលដ្ឋានទ័ព នៅខាងក្រៅរដ្ឋធានី។

សមាជិកនៃរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump បាននិងកំពុងស្វែងរកការបង្កើនសន្តិសុខ បន្ទាប់ពីការធ្វើឃាតសកម្មជនអភិរក្ស និយមលោក Charlie Kirk កាលពីក្នុងខែកញ្ញា ។

បន្ទាប់ពីការសម្លាប់លោក Kirk នៅរដ្ឋ Utah សេតវិមានបានចាត់ចូលបញ្ជីនូវក្រុម Antifa ជាអង្គការភេរវករក្នុងស្រុក។ក្រុមនេះត្រូវបាន The Atlantic បានរាយការណ៍ថាបាននាំឱ្យមាន ការតវ៉ាពីឆ្វេងនិយម ការគំរាមកំហែងប្រឆាំងនឹងមន្ត្រី និងការបោះពុម្ពអាសយដ្ឋានរស់នៅ របស់ពួកគេតាមអ៊ីនធឺណិតទៀតផង ។

សមាជិកជាន់ខ្ពស់ម្នាក់ ដែលមិនបញ្ចេញឈ្មោះនៃរដ្ឋបាល Trump ដែលបាននិយាយទៅកាន់បណ្តាញនោះក៏បានលើកឡើងពី ការគំរាមកំហែងពីបរទេស ក្នុងកម្រិតជាក់លាក់ ផងដែរដែលជាហេតុផល សម្រាប់ការចាកចេញពីផ្ទះឯកជនរបស់គាត់ទៅរស់នៅក្នុងតំបន់មូលដ្ឋានយោធាជំនួសវិញ។

គួរឲ្យដឹងដែរថាបើយោងតាមរបាយការណ៍បានអះអាងថា ក្រុមមន្ត្រីកំពូលរបស់អាមេរិកចំនួន៦នាក់ មកហើយក្នុងពេលបច្ចុប្បន្នកំពុងរស់នៅ ក្នុងមូលដ្ឋានយោធា ដែលជាទូទៅជាលំនៅដ្ឋានដែលកំណត់ សម្រាប់តែមេបញ្ជាការជាន់ខ្ពស់ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top