យ៉ាងហោចណាស់មនុស្ស ២២នាក់ បានស្លាប់នៅក្នុងការផ្ទុះ ហាងលក់ទំនិញមួយកន្លែង នៅភាគខាងជើងប្រទេសម៉ិកស៊ិក
ម៉ិកស៊ិក៖ យ៉ាងហោចណាស់មនុស្ស ២២នាក់ បានស្លាប់បន្ទាប់ពីការផ្ទុះមួយបានបង្កឱ្យមានអគ្គីភ័យ នៅហាងលក់ទំនិញមួយក្នុងទីក្រុង Hermosillo រដ្ឋធានីនៃរដ្ឋ Sonora ភាគខាងជើងប្រទេសម៉ិកស៊ិក ។
យោងតាមរបាយការណ៍ ការផ្ទុះនេះបានកើតឡើងនៅពេល រសៀលនៅហាងលក់ទំនិញខ្សែសង្វាក់មួយនៅកណ្តាលទីក្រុង នេះបេីយោងតាមកាតចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ
សាក្សីបានឧ្យដឆងថា អគ្គីភ័យបានរាលដាលយ៉ាងឆាប់ រហ័សពាសពេញអគារ និងយានយន្តនៅក្បែរនោះ ដែលធ្វើឱ្យមនុស្សជាច្រើន ជាប់នៅខាងក្នុងជាច្រេីននាក់។
ក្រុមជួយសង្គ្រោះបានប្រញាប់ ប្រញាល់ទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងដឹកជញ្ជូនអ្នករងរបួសទៅ កាន់មន្ទីរពេទ្យក្នុងស្រុក។
ការស៊ើបអង្កេតបឋមបានបង្ហាញថា អគ្គីភ័យនេះអាចបណ្តាលមកពីផ្សែងចេញ ពីឧបករណ៍បំលែងអគ្គិសនីដែលមានបញ្ហា។
អាជ្ញាធរនៅរដ្ឋធានី Sonora បានឧ្យដឹងថា លទ្ធភាព នៃការវាយប្រហារភេរវកម្ម ត្រូវបានច្រានចោល៕
ប្រែសម្រួល ឈូក បូរ៉ា
