ព័ត៌មានអន្តរជាតិ

លោក Trump និយាយថា មិនទាន់មានការសម្រេចចិត្តនៅឡើយជុំវិញ ផែនការវាយប្រហារវេណេស៊ុយអេឡា ដល់ខាងក្នុងប្រទេសឬយ៉ាងណា

បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃសុក្រថា លោកមិនទាន់សម្រេចចិត្តថា តើសហរដ្ឋអាមេរិកនឹងបើកការវាយប្រហារ លើដីនៅក្នុងប្រទេស វេណេស៊ុយអេឡា នៅឡើយទេ។

ការអះអាងនេះមើលទៅវាហាក់ដូចជាមានភាពផ្ទុយ នឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ អំពីការវាយប្រហារដែលកំពុងកើតមានលើមូលដ្ឋានយោធា នៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។

លោក Trump បានប្រាប់អ្នកយកព័ត៌មានពេលឡើងយន្តហោះ Air Force One នៅពេលសួរថាតើគាត់បានធ្វើការសម្រេចចិត្តថា៖”ទេ វាមិនពិតទេ។

នៅព្រឹកថ្ងៃដដែល សារព័ត៌មាន Miami Herald បានរាយការណ៍ថា រដ្ឋបាល Trump បានសម្រេចចិត្តបើកការវាយប្រហារ ប្រឆាំងនឹងការដំឡើងយោធា នៅក្នុងប្រទេសវេណេស៊ុយអេឡា ដែលអាចកើតមានឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬសូម្បីតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាចាប់តាំងពីថ្ងៃទី២ខែកញ្ញាមក កងកម្លាំងសហរដ្ឋអាមេរិកបានពន្លិចនាវាចំនួន១៥ គ្រឿងនៅក្នុងដែនទឹកអន្តរជាតិក្នុងតំបន់ការ៉ាប៊ីន និងប៉ាស៊ីហ្វិកភាគខាងកើត ដែលត្រូវបានចោទប្រកាន់ថាកំពុងជួញដូរគ្រឿងញៀន ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៦១នាក់បានបាត់បង់ជីវិត៕

ប្រែសម្រួល៖ស៊ុនលី

To Top