ព័ត៌មានអន្តរជាតិ

​ អ៊ីរ៉ង់​ បញ្ជាក់ថាកិច្ចព្រមព្រៀង អាចធ្វើទៅបាន​ តាមរយៈការចរចា ដោយប្រយោលជាមួយអាមេរិក

តេអេរ៉ង់៖​ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ទីក្រុងតេអេរ៉ង់​ មិនចាប់អារម្មណ៍ក្នុងការចរចា ដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ប៉ុន្តែកិច្ចព្រមព្រៀង មួយអាចសម្រេចបាន តាមរយៈការចរចាដោយប្រយោល។

នៅក្នុងបទសម្ភាសន៍ជាមួយ Al Jazeera របស់ប្រទេសកាតា ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ លោក Araghchi បានបង្ហាញពីភាពត្រៀមខ្លួនរបស់អ៊ីរ៉ង់​ ក្នុងការធ្វើកិច្ចចរចា ដើម្បីដោះស្រាយកង្វល់អំពីកម្មវិធី នុយក្លេអ៊ែររបស់ខ្លួន។

លោកបានកត់សម្គាល់ថា “យើងមិនមានបំណង ចង់ធ្វើកិច្ចចរចាដោយផ្ទាល់ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ប៉ុន្តែយើងអាចសម្រេចបានកិច្ចព្រមព្រៀង តាមរយៈការចរចាដោយប្រយោល”។

ដោយបញ្ជាក់ជាថ្មីអំពីលក្ខណៈសន្តិភាព នៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន លោក Araghchi បានឧ្យដឹងថា ការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម របស់អ៊ីរ៉ង់មិនអាចបញ្ឈប់បាននោះទេ ហើយថា “អ្វីដែលមិនអាចសម្រេច បានដោយសង្គ្រាមមិនអាចសម្រេចបានតាមរយៈនយោបាយនោះទេ”។

លោកបានបន្ដថា ស្តុកសារធាតុអ៊ុយរ៉ាញ៉ូម ៦០ភាគរយរបស់ប្រទេសនេះ ៤០០គីឡូក្រាមនៅតែត្រូវបានកប់នៅក្រោមគំនរបាក់បែកនៃរោងចក្របរមាណូ​ ដែលត្រូវបានទម្លាក់គ្រាប់បែករបស់អ៊ីរ៉ង់ ហើយមិនត្រូវបានផ្ទេរទៅកន្លែងផ្សេងទៀតទេ៕

To Top