ព័ត៌មានអន្តរជាតិ

លោក Hegseth អះអាងថាអាមេរិកនិងចិន ចាប់ផ្តើមបើកប្រព័ន្ធHotlines រវាងយោធាឡើងវិញ

បរទេស ៖យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិក និងចិន បានព្រមព្រៀងគ្នា ក្នុងការបើកបណ្តាញយោធាដល់ កម្រិតកំពូលឡើងវិញ បន្ទាប់ពីកិច្ចប្រជុំកំពូលទ្វេភាគីនៅក្នុងប្រទេសម៉ាឡេស៊ី នេះបើយោងតាមរដ្ឋមន្ត្រីក្រសួង សង្រ្គាមលោក Pete Hegsethបានអះអាងថា ។

ទំនាក់ទំនងគឺជាយន្តការកាត់បន្ថយការកើនឡើងដ៏សំខាន់ ដែលទីក្រុងប៉េកាំង បានកាត់បន្ថយនៅឆ្នាំ ២០២២បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់កោះតៃវ៉ាន់ ដែលជាតំបន់គ្រប់គ្រងដោយខ្លួនឯង ដែលត្រូវបានចាត់ទុកដោយទីក្រុងប៉េកាំងថា ជាផ្នែកដែលមិនអាចបំបែកបាន នៃប្រទេសចិនដោយប្រធានសភា Nancy Pelosi ។

ដោយឡែកកាលពីចុងឆ្នាំមុន ក្រោមការដឹកនាំ របស់ប្រធានាធិបតី Joe Biden ភាគីទាំងពីរបានបន្តកិច្ចសន្ទនាយោធា ទាក់ទងនឹងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប៉ុន្តែបណ្តាញទូលំទូលាយ នៅតែត្រូវបានកាត់ផ្តាច់។

លោក Hegseth បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ Dong Jun ក្នុងកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុង Kuala Lumpur កាលពីថ្ងៃសៅរ៍ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump និងសមភាគីចិន Xi Jinping បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ដែលកំពុងបង្កភាពតាន តឹងជាច្រើន សប្តាហ៍ចំពេលមានសង្គ្រាមពាណិជ្ជកម្ម ផ្ទុះឡើង។

យ៉ាងណាក្តី ខណៈដែលសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់ ជាផ្លូវការនូវគោលនយោបាយចិន តែមួយប៉ុន្តែ ខ្លួននៅតែបន្តកិច្ច សហប្រតិបត្តិការយោធា ជាមួយកោះតៃវ៉ាន់ ព្រមទាំងការបន្តការផ្គត់ផ្គង់កោះត៉ៃវ៉ាន់ ដោយអាវុធជាច្រើនដដែល៕

ប្រែសម្រួល៖ស៊ុនលី

To Top