ព័ត៌មានអន្តរជាតិ

លោក Trump ធ្វើការលើកឡើងម្តងទៀតជាមួយនឹងមីស៊ីល Tomahawk សម្រាប់អ៊ុយក្រែន

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក​ Donald Trump បាននិយាយថាគាត់ ពិតជាមិន ពិចារណាផ្តល់ឲ្យទីក្រុងគៀវនូវមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ហើយដោយស្នើឱ្យអ៊ុយក្រែននិងរុស្ស៊ីគួរតែសម្រេចចិត្តចាកចេញពីឈុតឆាក ប្រយុទ្ធនិងជម្លោះរវាងគ្នា។

លោក Trump បាន​ធ្វើ​ការ​កត់​សម្គាល់​កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​កំពុង​ធ្វើដំណើរនៅលើយន្តហោះ Air Force One។ គាត់ត្រូវបានគេសួរអំពីការផ្គត់ផ្គង់អ៊ុយក្រែនជាមួយ Tomahawk បន្ទាប់ពីរបាយការណ៍របស់ CNN ថាមន្ទីរបញ្ចកោណបានអនុម័តវិធានការបែបនេះដោយបានសន្និដ្ឋានថាវានឹងមិនប៉ះពាល់ដល់ឃ្លាំងស្តុករបស់សហរដ្ឋអាមេរិកខ្លាំងនោះទេ។

ជាការឆ្លើយតបលោក Trump បាននិយាយបែបនេះថា៖ទេ មិនពិតទេ។ អាចកើតឡើង អាចផ្លាស់ប្តូរ នាពេលខាងមុខប៉ុន្តែនៅពេលនេះ នឹងមិនអាចកើតមានឡើង។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump បាននិងកំពុងបញ្ជូនសញ្ញាចម្រុះនៅលើ មីស៊ីលTomahawk ខណៈពេលដែលមិនដែលចេញសេចក្តីសម្រេចទាំងស្រុងក្នុងការផ្តល់ឱ្យពួកគេទៅឲ្យអ៊ុយក្រែនក្តី។

គួរឲ្យដឹងដែរថាទីក្រុងមូស្គូបានព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការផ្គត់ផ្គង់មួយនេះ ដោយព្រមានថា ខ្លួននឹងបង្អាក់ដំណើរការទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី និងធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគីយ៉ាងធ្ងន់ធ្ងរ ដោយមិនផ្លាស់ប្តូរស្ថានភាពនៅសមរភូមិក្នុងជម្លោះអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top