ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ចិននិងកូរ៉េខាងត្បូង ជាប្រទេសជិតខាង ដែលមិនអាចរើចេញបាន និងជាដៃគូ ដែលមិនអាចបំបែកបាន

យប់ថ្ងៃទី១ ខែវិចិ្ឆកា លោក Xi Jinping ប្រធានរដ្ឋចិន បានធ្វើមាតុភូមិនិវត្តន៍ មកដល់ក្រុងប៉េកាំងវិញ បន្ទាប់ពីបានបញ្ចប់ការចូលរួមសន្និសីទក្រៅផ្លូវការ លើកទី៣២ នៃថ្នាក់ដឹកនាំអង្គការ សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកូរ៉េខាងត្បូង ។ ក្នុងនោះ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិននៅកូរ៉េខាងត្បូងលើកនេះគឺជា “ការទៅលេងផ្ទះអ្នកជិតខាង ដើម្បីសួរសុខទុក្ខមិត្តភក្តិ” បន្ទាប់ពីរំលងអស់ រយៈពេល១១ឆ្នាំ ហើយក៏ជាកិច្ចជំនួបពិភាក្សាលើកដំបូងរវាងប្រមុខរដ្ឋចិននិងកូរ៉េខាងត្បូងបន្ទាប់ពីលោក Lee Jae-myung ឡើងកាន់មុខតំណែងជាប្រធានាធិបតីផងដែរ ។ ដំណើរទស្សនកិច្ច របស់លោក Xi Jinping ប្រធានរដ្ឋចិន លើកនេះ បានជំរុញយ៉ាងខ្លាំងនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌មនុស្សជាតិ ជាដើមរវាងចិននិងកូរ៉េខាងត្បូង ទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូងនឹងទទួល ដំណាក់កាលអភិវឌ្ឍន៍ថ្មី ។

ក្នុងនាមជាប្រទេសជិតខាងនិង ដៃគូសហប្រតិបត្តិការដ៏សំខាន់ ចាប់ពីបានបង្កើតទំនាក់ទំនងផ្លូវទូតនៅឆ្នាំ១៩៩២មក ចិននិងកូរ៉េខាងត្បូងបានជំរុញ យ៉ាងសកម្មនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងវិបុលភាពរួម ។ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិន និងកូរ៉េខាងត្បូងនៅឆ្នាំ២០២៤បានកើនឡើងលើសពី៦០ដង បើប្រៀបធៀបនឹងកាលពីបង្កើត ទំនាក់ទំនងផ្លូវទូតដំបូងៗ ចិនបានក្លាយជាដៃ គូពាណិជ្ជកម្មធំទីមួយរបស់កូរ៉េខាងត្បូងក្នុងរយៈពេល២១ឆ្នាំ ជាប់ៗគ្នា ហើយកូរ៉េខាងត្បូង គឺជាដៃគូពាណិជ្ជកម្មធំទីពីរ របស់ចិន ។ល។ ក្នុងរយៈពេល៣៣ឆ្នាំកន្លងទៅនេះ កិច្ចសហប្រតិបត្តិការរវាងចិននិងកូរ៉េខាងត្បូងទទួលបានសមិទ្ធផលផង ហើយក៏ឆ្លងកាត់ឧបសគ្គផងដែរ ។

បច្ចុប្បន្ននេះ តើនឹងត្រួសត្រាយស្ថានភាពថ្មី នៃទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងតាមរបៀបណា? លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើង សំណើ៤ចំណុចគឺ ៖ “បង្កើនការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ពង្រឹងមូលដ្ឋានគ្រឹះ នៃការកសាងទំនុកចិត្តគ្នា” “ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញេទៅមក ពង្រឹងខ្សែសង្វាក់ផលប្រយោជន៍ឱ្យកាន់តែរឹងមាំ” “លើកកម្ពស់មនោសញ្ចេតនារបស់ប្រជាជន ជំរុញការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន” និង“ធ្វើឱ្យកិច្ចសហប្រតិបត្តិការពហុភាគីមានភាពជិតស្និទ្ធ រួមគ្នាជំរុញការអភិវឌ្ឍដោយសន្តិភាព” ។ លោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងថា ភាគីកូរ៉េខាងត្បូង យកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន រីករាយខិតខំប្រឹងប្រែងជាមួយភាគីចិន ដើម្បីជំរុញឱ្យទំនាក់ទំនង សហប្រតិបត្តិការដ៏មេត្រីភាពទ្វេភាគីទទួលបានការអភិវឌ្ឍកាន់តែធំឡើង ។
ការកសាងទំនុកចិត្តខាងនយោបាយ ជាមូលដ្ឋាននៃទំនាក់ទំនង រវាងចិននិងកូរ៉េខាងត្បូង ។
ប្រឈមមុខនឹងបម្រែបម្រួល ដ៏ស្មុគ្រស្មាញ នៃបរិយាកាសអន្តរជាតិ ចិននិងកូរ៉េខាងត្បូងប្រកាន់ខ្ជាប់គោលបំណងដើមនៃការបង្កើតទំនាក់ទំនងផ្លូវទូត ទប់ស្កាត់ការរំខានពីខាងក្រៅ អភិវឌ្ឍរួមគ្នា ដោយគោរពគ្នាទៅវិញ ទៅមកនិងធ្វើកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ក្នុងការស្វែងរកចំណុចឯកភាពគ្នា និងរក្សាទុកគំនិតមិនស្របគ្នា នេះគឺជាចំណែកដ៏គន្លឹះបំផុតក្នុងការត្រួសត្រាយ ស្ថានភាពថ្មីនៃទំនាក់ទំនងទ្វេភាគី ។

កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជា “យុថ្កាសម្រាប់លំនឹងនាវា”នៃទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូង ។ នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្ម ទ្វេភាគីរវាងចិន និង កូរ៉េខាងត្បូងឡើងដល់៣២៨ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង៥,៦ភាគរយ ។ តាមរបាយការណ៍ នៃធនាគារ នាំចេញនាំចូល របស់កូរ៉េខាងត្បូង និងវិទ្យាស្ថានសិក្សាស្រាវជ្រាវឧស្សាហកម្មកូរ៉េខាងត្បូង កាលពីខែឧសភាឆ្នាំនេះបានបង្ហាញឱ្យដឹងថា ប្រទេសទាំងពីរចិន និង កូរ៉េខាងត្បូងបង្កើតបានជាការបំពេញបន្ថែម ឧត្តមភាពគ្នាកម្រិតខ្ពស់ក្នុងវិស័យខ្សែ សង្វាក់ឧស្សាហកម្មគន្លឹះ ដូចជាវត្ថុពាក់កណ្ដាលចម្លងនិងថ្មពិលជាដើម ។ ក្នុងនាមជាអ្នកទទួលផលប្រយោជន៍និង អ្នកជំរុញការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ចិននិងកូរ៉េខាងត្បូង ក៏មានគំនិតឯកភាពរួម ក្នុងវិស័យធ្វើពហិការ ចំពោះ“ការផ្តាច់ទំនាក់ទំនង សេដ្ឋកិច្ច”និងគាំពារស្ថិរភាពនិងភាពរលូននៃពាណិជ្ជកម្ម សេរីនិងខ្សែសង្វាក់ ឧស្សាហកម្មនិងខ្សែ សង្វាក់ផ្គត់ផ្គង់ដែរ ។

ការជួយដល់ជិតខាង ក៏ជួយដល់ខ្លួនឯង ។ បច្ចុប្បន្ននេះ និន្នាការកែលម្អទំនាក់ទំនងរវាងចិននិងកូរ៉េខាងត្បូងទៅរកភាពល្អប្រសើរ គឺទទួលបានដោយមិនងាយទេ យើងគួរថែរក្សា និងឱ្យតម្លៃទ្វេដង។ ឈរនៅទីចាប់ផ្តើមថ្មី ចិននិងកូរ៉េខាងត្បូងដែលជាប្រទេសជិតខាង ដែលមិនអាចរើចេញ បាននិងជាដៃគូសហប្រតិបត្តិការ ដែលមិនអាចបំបែកបាន នឹងចេញដំណើរទៅមុខម្តងទៀត ការអនុវត្តជាក់ស្តែង ឱ្យបានល្អនូវគំនិតឯកភាព រួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ វាមិនត្រឹមតែមានអំណោយផលដល់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏នឹងបំពេញបន្ថែមកម្លាំង វិជ្ជមានសម្រាប់សន្តិភាពនិងវិបុលភាព របស់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោកផងដែរ ៕

To Top