ព័ត៌មានអន្តរជាតិ

កិច្ចសន្ទនាសកលស្តីពី «នវានុវត្តន៍ ភាពបើកទូលាយនិងចែករំលែក សមិទ្ធផលអភិវឌ្ឍន៍រួម» បើកធ្វើនៅទីក្រុងឡាហ្គោស ប្រទេសនីហ្សេរីយ៉ា

ថ្ងៃទី ៣១ ខែតុលា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី «នវានុវត្តន៍ ភាពបើកទូលាយ និងចែករំលែកសមិទ្ធផលអភិវឌ្ឍន៍រួម» បានបើកធ្វើនៅទីក្រុងឡាហ្គោស ប្រទេសនីហ្សេរីយ៉ា។ ភ្ញៀវកិត្តិយសចំនួនប្រហែល៣០០ រូប ដែលមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម ឧស្សាហកម្ម សិក្សាស្រាវជ្រាវ និងប្រព័ន្ធសារព័ត៌មានរបស់ប្រទេសចិននិងនីហ្សេរីយ៉ាបានអញ្ជើញចូលរួម ។

លោក Shen Haixiong អនុរដ្ឋមន្ត្រី នៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន(CMG) បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ។ លោកបានលើកឡើងថា កិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ ទើបបានបិទបញ្ចប់ដោយជោគជ័យនៅទីក្រុងប៉េកាំង ។ រំលឹកឡើងវិញពីផែនការជាតិចិន ៥ ឆ្នាំទី ១៤ ដែលជិតនឹងបិទបញ្ចប់ យើងអាចមើលឃើញថា ចិនបានរួមចំណែកប្រហែល 30% ក្នុងកំណើនសេដ្ឋកិច្ចពិភពលោក ។
យោងតាមការស្ទង់មតិសកលមួយ នៃបណ្តាញទូរទស្សន៍ CGTN នៃ CMG បានឱ្យដឹងថា ៖ អ្នកផ្តល់សម្ភាសន៍ចំនួន 86,4% បានកោតសរសើរ ដល់ការរួមចំណែកដ៏សំខាន់នៃសេដ្ឋកិច្ចចិនចំពោះការរីកចម្រើននៃពិភពលោក។ អាចរំពឹងថា ក្រោមការណែនាំនៃផែនការគោលស្តីពីការអភិវឌ្ឍថ្មីរបស់ចិន ប្រទេសចិននឹងផ្តល់ឱកាសឈ្នះ-ឈ្នះកាន់តែច្រើនដល់ពិភពលោក ។ ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដែលមានលក្ខណៈចម្រុះ និងទ្រង់ទ្រាយធំជាងគេលើពិភពលោក មានធុរកិច្ចសម្បូរជាងគេ ហើយគ្របដណ្តប់លើវិស័យច្រើនជាងគេ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) នឹងរួមជាមួយដៃគូ សហប្រតិបត្តិការ ដើម្បីកសាងវេទិកា សកលមួយ ដែលប្រមូលផ្តុំតម្រិះប្រាជ្ញា ពិគ្រោះពិភាក្សាគ្នា រួមគ្នាអនុវត្ត «គំនិតផ្តួចផ្តើម សកលទាំងបួន » ដើម្បីចែករំលែក « ផែនការចិន» ស្តីពីអភិបាលកិច្ចសកល អនាគតធំទូលាយ នៃការធ្វើទំនើបកម្មតាមបែបផែនចិន និងកម្លាំងចលករច្នៃប្រឌិតថ្មី នៃប្រទេសចិនក្នុងយុគសម័យថ្មី ជាមួយពិភពលោក។

ភ្ញៀវកិត្តិយសជាតិនិងអន្តជាតិបានឯកភាពគ្នាថា ភាគីទាំងពីរទ្វីបអាហ្វ្រិកនិងចិនគួររួមគ្នាធ្វើផែនការមេថ្មីសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ចាត់ទុកការរួមគ្នាកសាង « ខ្សែក្រវាត់និងផ្លូវ » ជាគោលការណ៍ណែនាំ ដើម្បីរួមគ្នាកសាងមាគ៌ាធំទូលាយសម្រាប់ឆ្ពោះទៅរកភាពរុងរឿងជានិរន្តរភាព៕

To Top