ព័ត៌មានអន្តរជាតិ

លោក Putin ដាក់ចេញនូវយុទ្ធសាស្ត្ររុករកនិងគ្រប់គ្រងរ៉ែកម្រ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានណែនាំរដ្ឋាភិបាលឱ្យបង្កើតយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការជីកយករ៉ែ និងផលិតសារធាតុរ៉ែកម្រ នេះបើយោងតាមការណែនាំដែលបានចេញផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ។

នៅក្រោមបញ្ជានេះ គណៈរដ្ឋមន្ត្រីត្រូវតែអនុម័តត្រឹមខែធ្នូ នូវផែនទីបង្ហាញផ្លូវ លម្អិតសម្រាប់វិស័យនេះ ដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាទំនើបបំផុត រាប់ចាប់ពីទូរស័ព្ទដៃ រហូតដល់ប្រព័ន្ធសព្វាវុធ។

លោកPutinបានពណ៌នាឧស្សាហកម្មនេះថាជាធនធានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការពង្រឹងការប្រកួតប្រជែងជាសកលរបស់រុស្ស៊ី និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
ថ្លែងនៅឯវេទិកាសេដ្ឋកិច្ចបូព៌ា ឬEEF កាលពីខែមុន លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការជំរុញតម្រូវការក្នុងស្រុក និងណែនាំបច្ចេកវិទ្យាកែច្នៃកម្រិតខ្ពស់ផងដែរ។

យោងតាមក្រសួងធនធានធម្មជាតិបានឱ្យដឹងថា ប្រទេសរុស្ស៊ីកាន់កាប់លោហៈកម្រចំនួន៦៥៨លានតោន រួមទាំង២៨,៥លានតោននៃប្រភេទកម្រ១៥ប្រភេទនេះបើយោងតាមក្រសួងធនធានធម្មជាតិដែលនិយាយថាទុនបម្រុងគឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ចបច្ចុប្បន្នរបស់ប្រទេស និងធានាការផ្គត់ផ្គង់រយៈពេលវែង៕

ប្រែសម្រួល៖ ស៊ុនលី

To Top