ប្រេស៊ីល ព្រមានប្រឆាំងនឹងការដែលអាមេរិក ចាត់ថ្នាក់ការជួញដូរគ្រឿងញៀនថាជាអំពើភេរវកម្មនៅអាមេរិកឡាទីន
សៅប៉ូឡូ៖ រដ្ឋាភិបាលប្រេស៊ីល បានសម្តែងការព្រួយបារម្ភអំពីជម្លោះថ្មី ដែលអាចកើតមាននៅអាមេរិកឡាទីន ខណៈដែលសហរដ្ឋអាមេរិក ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីចាត់ថ្នាក់ការជួញដូរគ្រឿងញៀនជាទម្រង់នៃអំពើភេរវកម្ម។
លោក Celso Amorim ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីលោក Luiz Inacio Lula da Silva បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ពិភពលោកកំពុងប្រឈមមុខនឹងពេលវេលានៃ “ភាពចលាចលទាំងស្រុង” ដែលជំរុញដោយការប្រើប្រាស់ការចាត់ថ្នាក់ ដែលផ្សព្វផ្សាយដោយសហរដ្ឋអាមេរិក ដែលអាចបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពយោធា។
លោកបានចង្អុលបង្ហាញពីយុទ្ធសាស្ត្រថ្មីៗរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបើកការវាយប្រហារប្រឆាំងនឹងនាវា ដែលសង្ស័យថាជាក្រុមជួញដូរគ្រឿងញៀននៅអាមេរិកឡាទីន និងចាត់ថ្នាក់ក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំជាអង្គការភេរវកម្ម។
លោក Amorim បានលេីកឡេីងថា “ការបែងចែករវាង ‘អំពើភេរវកម្មគ្រឿងញៀន’ និងស្លាកផ្សេងទៀតអាចបង្ហាញអំពីភាពត្រឹមត្រូវនៃការវាយប្រហារយោធា ដែលបើមិនដូច្នោះទេនឹងមិនកើតឡើងនោះទេ។ វាទាំងអស់ គឺគួរឱ្យព្រួយបារម្ភណាស់”។
លោក Amorim បានបន្ដថា បញ្ហានេះលើសពីពាណិជ្ជកម្ម ដោយសំដៅទៅលើការចរចាដែលកំពុងដំណើរការលើពន្ធគយ ៥០ ភាគរយដែលសហរដ្ឋអាមេរិក បានដាក់លើផលិតផលប្រេស៊ីល៕
ប្រែសម្រួល ឈូក បូរ៉ា
