ព័ត៌មានអន្តរជាតិ

វៀតណាម​ ទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ១៧,២ លាននាក់ក្នុងរយៈពេល ១០ខែ

ហាណូយ៖​ ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា វៀតណាម​ ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជិត ១៧,២ លាននាក់ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥ កើនឡើង ២១,៥ ភាគរយធៀបនឹងឆ្នាំមុន។

ភ្ញៀវទេសចរភាគច្រើនមកពីអាស៊ី សរុបជាង ១៣,៦ លាននាក់ កើនឡើង ២១ ភាគរយធៀបនឹងឆ្នាំមុន​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការកើនឡើងនេះត្រូវបានសន្មតថា​ បណ្តាលមកពីគោលនយោបាយទិដ្ឋាការអំណោយផល កម្មវិធីផ្សព្វផ្សាយទេសចរណ៍កាន់តែខ្លាំងឡើង និងព្រឹត្តិការណ៍ជាតិសំខាន់ៗ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top