លោក Trump មើលឃើញអំពីឳកាស ដែលនឹងកើតចេញពីជំនួប ជាមួយនឹងមេដឹកនាំហុងគ្រី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជំនួបជាមួយលោក Vladimir Putin នៅតែអាចធ្វើទៅបាន នេះបើយោងតាមប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រ ដោយបន្ថែមថា លោកនៅតែចង់រៀបចំកិច្ចប្រជុំកំពូលជាមួយមេដឹកនាំរុស្ស៊ីនៅទីក្រុង Budapest ។
លោក Trump បានប្រកាសហើយបន្ទាប់ មកបានលុបចោលកិច្ចប្រជុំ ដែលបានស្នើឡើងជាមួយលោកPutin នៅក្នុងរដ្ឋធានីហុងគ្រី កាលពីខែមុនដោយអះអាងថា លោកមិន មានអារម្មណ៍ថា វាអាចនាំមកនូវការបញ្ចប់ជម្លោះអ៊ុយក្រែន។
យ៉ាងណាក្តីទាំងវិមានក្រឹមឡាំង និងសេតវិមានបានសង្កត់ធ្ងន់បន្ទាប់ពីនោះថា កិច្ចពិភាក្សាត្រូវបានពន្យារពេលជាជាងការលុបចោល។
លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅពេលត្រូវបានសួរអំពីប្រធានបទកាលពីថ្ងៃសុក្រមុនកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban នៅសេតវិមានថា ជាឱកាសដ៏ល្អមួយ ។
គួរឲ្យដឹងដែរថាប្រធានាធិបតីអាមេរិកបានគេចពីសំណួរមួយអំពីថាតើកិច្ចប្រជុំកំពូលជាមួយលោកPutinអាចប្រព្រឹត្តទៅមុនដំណាច់ឆ្នាំនេះឬយ៉ាងណា ប៉ុន្តែលោកបានអះអាងថា លោកចង់ជួបប្រធានាធិបតីរុស្ស៊ីនៅរដ្ឋធានីហុងគ្រីនៅពេលសមស្របណាមួយ៕
ប្រែសម្រួល៖ស៊ុនលី
