សហរដ្ឋអាមេរិកព្រមានថា អាចបង្ខំឱ្យកាត់បន្ថយ ជើងហោះហើរ 20% ប្រសិនបើការបិទខ្ទប់នៅតែបន្ត
បរទេស ៖ លោក Sean Duffy រដ្ឋមន្ត្រីក្រសួង ដឹកជញ្ជូនសហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃសុក្រថា លោកអាចបង្ខំឱ្យក្រុមហ៊ុន អាកាសចរណ៍កាត់បន្ថយជើង ហោះហើរ រហូតដល់ 20% ប្រសិនបើការបិទទ្វាររបស់រដ្ឋាភិបាលមិនបានបញ្ចប់នោះទេ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ សហរដ្ឋអាមេរិកនៅថ្ងៃសុក្របានប្រញាប់ប្រញាល់ ធ្វើការកាត់បន្ថយដែលមិនធ្លាប់មានពីមុនមក ដែលដាក់ដោយរដ្ឋាភិបាល។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា រដ្ឋបាលអាកាសចរណ៍ សហព័ន្ធបានណែនាំក្រុមហ៊ុន អាកាសចរណ៍ឱ្យកាត់បន្ថយជើងហោះហើរ 4% នៅថ្ងៃសុក្រនៅអាកាសយានដ្ឋានសំខាន់ៗ ចំនួន 40 ដោយសារតែការបិទទ្វាររបស់រដ្ឋាភិបាល។ ការកាត់បន្ថយនេះនឹងកើនឡើងដល់ 10% នៅថ្ងៃទី 14 ខែវិច្ឆិកា។
ដោយឡែកពីគ្នា ការអវត្តមាន របស់អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសនៅថ្ងៃសុក្របានបង្ខំឱ្យ FAA ពន្យារពេលជើងហោះហើរ រាប់រយនៅអាកាសយានដ្ឋានចំនួន 10 រួមមាន Atlanta, San Francisco, Houston, Phoenix, Washington, D.C. និង Newark។ គិតត្រឹមម៉ោង 7:30 យប់ ET (1130 GMT) មានការពន្យារពេលជើងហោះហើរជាង 5,300។ នេះបើយោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware។
នៅអាកាសយានដ្ឋាន Reagan Washington National ការពន្យារពេលជាមធ្យមគឺបួនម៉ោង ខណៈដែលជើងហោះហើរ 17% ត្រូវបានលុបចោល និងជិត 40% ត្រូវបានពន្យារពេល។
ប្រែសម្រួល ណៃ តុលា
