ប្រទេសចិន ដាក់ឱ្យប្រើប្រាស់នាវាផ្ទុកយន្តហោះដំបូងគេ របស់ប្រទេសចិន ដែលបំពាក់ដោយប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច catapult លោកXi Jinping អញ្ជើញចូលរួមពិធីប្រគល់ទង់ និងដាក់ឱ្យប្រើប្រាស់ ព្រមទាំងឡើងត្រួតពិនិត្យ ការងារនៅលើនាវា
ថ្ងៃទី៥ ខែវិច្ឆិកា ពិធីប្រគល់ទង់ និងដាក់ឱ្យប្រើប្រាប់ នៃនាវាផ្ទុកយន្តហោះដំបូងគេ របស់ប្រទេសចិនដែលបំពាក់ដោយប្រព័ន្ធ អេឡិចត្រូម៉ាញ៉េទិច catapult ជាឧបករណ៍ ដែលអាចឱ្យយន្តហោះបង្កើនល្បឿន មុនពេលហោះចេញពីនាវាបានប្រារព្ធធ្វើនៅកំពង់ផែយោធាមួយនៅក្រុងSanyaខេត្តHainanប្រទេសចិន។លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមពិធីប្រគល់ទង់និងដាក់ឱ្យប្រើប្រាស់ ព្រមទាំងឡើងត្រួតពិនិត្យការងារនៅលើនាវា ។

លោកXi Jinpingបានយកចិត្តទុកដាក់ជាប់រហូតមកចំពោះការកសាងនិងអភិវឌ្ឍន៍នាវាផ្ទុកយន្តហោះរបស់ចិន។បន្ទាប់ពីពិធីនេះ លោកXi Jinpingបានឡើងលើនាវាផ្ទុកយន្តហោះFujian ដើម្បីស្តាប់របាយការណ៍ស្តីពីការកសាងនិងអភិវឌ្ឍន៍នាវាផ្ទុកយន្តហោះរបស់ប្រទេសចិន ព្រមទាំងបានស្វែងយល់ពីស្ថានការណ៍កសាងសមត្ថភាពប្រយុទ្ធនៃប្រព័ន្ធនាវាផ្ទុកយន្តហោះ និងការកសាងនិងប្រើប្រាស់ប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច catapult។
បន្ទាប់មក លោកXi Jinpingបានឡើងទៅប៉មនាវាផ្ទុកយន្តហោះFujian ដើម្បីស្វែងយល់ពីស្ថានការណ៍បញ្ជាការនិងប្រតិបត្តិការយន្តហោះហោះឡើង និងចុះចត៕
