ព័ត៌មានអន្តរជាតិ

កម្មវិធីទូរទស្សន៍ពិសេសចាក់ផ្សាយតាមទម្រង់ FAST ដែលផលិតដោយបណ្តាញ CGTN នៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាក់ផ្សាយជាផ្លូវការ ដែលគ្របដណ្តប់ទស្សនិកជនចំនួនជិត ២០០ លាននាក់លើពិភពលោក

ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុស្តិ៍ហិរញ្ញវត្ថុCGTN Global Biz ប៉ុស្តិ៍ទេសចរណ៍ China Travel និងប៉ុស្តិ៍ភាពយន្តឯកសារ Discovering China ដែលជាកម្មវិធីទូរទស្សន៍ពិសេស ដែលផលិតដោយបណ្តាញ CGTN នៃ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយជាផ្លូវការជាសកលតាមទម្រង់ FAST (Free Ad-supported Streaming Television ) ។ ប៉ុស្តិ៍ទាំងនេះនឹងផ្តល់សេវាទស្សនាគ្រប់រដូវកាល ចំពោះទស្សនិកជនលើសកលលោកចំនួនប្រហែល ២០០ លាននាក់ តាមរយៈវេទិកាវីដេអូទម្រង់ FAST ល្បីៗចំនួន ១៥ នៅលើពិភពលោក ដែលជាជំហានគន្លឹះមួយរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដើម្បីពង្រីកយុទ្ធសាស្ត្រផ្សព្វផ្សាយទៅកាន់អន្តរជាតិ។

ក្នុងកិច្ចប្រជុំស្តីពីការបង្កើតយន្តការ « ដៃគូប្រព័ន្ធសារព័ត៌មានសកលខាងត្បូង » និងវេទិកាប្រព័ន្ធផ្សព្វផ្សាយវីដេអូសកលលើកទី១៣ ដែលបានបើកធ្វើនៅថ្ងៃដដែល ប៉ុស្តិ៍ពិសេសចំនួនបីខាងលើនៃ CGTN បានចាក់ផ្សាយជាផ្លូវការតាមទម្រង់ FAST ។ សូមបញ្ជាក់ថា ប៉ុស្តិ៍ទាំងបីនេះគឺផ្តោតលើតម្រូវការរបស់ទស្សនកជនអន្តរជាតិ៖ កម្មវិធី CGTN Global Biz ចាក់ផ្សាយសេវាកម្មព័ត៌មានហិរញ្ញវត្ថ ២៤ម៉ោងលើ២៤ម៉ោង ដែលបកស្រាយយ៉ាងទាន់ពេលវេលានូវគោលនយោបាយសេដ្ឋកិច្ចចិននិងឱកាសទីផ្សារចិន។

កម្មវិធី China Travel បង្ហាញជាសំខាន់អំពីបែបផែនធ្វើទេសចរណ៌និងរស់នៅរបស់ចិនក្នុងយុគសម័យថ្មី។ កម្មវិធី Discovering China ចាក់បញ្ចាំងភាពយន្តឯកសារល្អៗអំពីការរីកចម្រើននៃការធ្វើទំនើបកម្មតាមបែបផែនចិននិងការផ្លាស់ប្តូរវប្បធម៌និងអរិយធម៌រវាងចិននិងបរទេស៕

To Top