កិច្ចប្រជុំកំពូល Wuzhen នៃសន្និបាតបណ្តាញអ៊ីនធឺណិតពិភពលោកឆ្នាំ២០២៥បើកធ្វើ
ព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា កិច្ចប្រជុំកំពូល Wuzhen នៃសន្និបាតបណ្តាញអ៊ីនធឺណិតពិភពលោកឆ្នាំ២០២៥ បានបើកធ្វើនៅឃុំ Wuzhen ខេត្ត Zhejiang ។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថាគន្លឹះ ។
ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិបានសម្គាល់ឃើញថា ទស្សនៈអំពីការកសាងសហគមន៍វាសនារួមលំហសាយប័រ ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនបានចង្អុលបង្ហាញយ៉ាងច្បាស់នូវទិសដៅអភិបាលកិច្ចនិងអភិវឌ្ឍន៍បណ្តាញអ៊ីនធឺណិតសកលលោក។
ផែនការធ្វើទំនើបកម្មដែលរៀបចំដោយកិច្ចប្រជុំពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ប្រាកដជានឹងផ្តល់ឱកាសថ្មីដល់ការអភិវឌ្ឍនៃបណ្តាញអ៊ីនធឺណិតសកលលោក។
កិច្ចប្រជុំកំពូលឆ្នាំនេះចំពេលខួប ១០ ឆ្នាំនៃការលើកឡើងទស្សនៈអំពីការកសាងសហគមន៍វាសនារួមលំហសាយប័រ ដែលនឹងបង្ហាញពីផ្លែផ្កាថ្មីបំផុតនៃវិស័យបណ្តាញអ៊ីនធឺណិតពិភពលោក , ក្រៅពីនេះក៏នឹងរៀបចំសកម្មភាពថ្មីនិងវេទិកាថ្មីមួយចំនួនផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកនេះធ្វើក្រោមប្រធានបទ « ពួតដៃគ្នាកសាងសហគមន៍វាសនារួមលំហសាយប័រ ៖ កសាងអនាគតឌីជីថលឆ្លាតវៃ ដែលបើកទូលាយ សហប្រតិបត្តិការ សុវត្ថិភាពនិងផ្តល់ផលប្រយោជន៍ទូទៅ » ។ ក្រៅពីពិធីបើក និងវេទិកាសំខាន់ ក៏មានធ្វើអនុវេទិកាចំនួន ២៤ ទៀត ដែលផ្តោតលើគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល , សេដ្ឋកិច្ចឌីជីថល , អភិបាលកិច្ចទិន្នន័យ , ការស្រាវជ្រាវបច្ចេកវិទ្យាផ្នែកកម្លាំងបញ្ញាសិប្បនិម្មិត, ការអភិរក្សនិងបន្តវេនបេតិកភ័ណ្ឌវប្បធម៌តាមទម្រង់ឌីជីថលជាដើម៕
