ការិយាល័យកិច្ចការតៃវ៉ាន់នៃ ក្រុម ប្រឹក្សា កិច្ច ការ រដ្ឋ ចិន ថ្លែង ថា ការបង្រួបបង្រួមជាតិ ជា និន្នាការប្រវត្តិសាស្ត្រដ៏ ត្រឹមត្រូវ ការប៉ុន់ប៉ង់ ចង់ឱ្យតៃវ៉ាន់ឯករាជ្យ គឺជា ទង្វើ ដើរ បញ្ច្រាស ចរន្ត ប្រវត្តិសាស្ត្រ និងជាផ្លូវទាល់ច្រក
នៅថ្ងៃទី ៧ ខែវិច្ឆិកា លោក Chen Binhua អ្នក នាំ ពាក្យ នៃ ការិយាល័យកិច្ចការតៃវ៉ាន់នៃ ក្រុម ប្រឹក្សា កិច្ច ការ រដ្ឋ ចិនបានឆ្លើយសំណួររបស់អ្នកយកព័ត៌មាន។ លោកបានបញ្ជាក់ថា កិច្ចប្រជុំជា ប្រវត្តិសាស្ត្ររវាងមេដឹកនាំនៃ ត្រើយ ទាំង សងខាងនៃ ច្រកសមុទ្រតៃវ៉ាន់កាលពី ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ គឺជាវិធានការ ដ៏ សំខាន់មួយ នៃ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុ នីស្ត ចិន ដែល មាន លោក Xi Jinping ជាប្រមុខ ស្នូល ដើម្បី នាំ មុខ ជំរុញ ការអភិវឌ្ឍ ដោយសន្តិភាព នូវ ទំនាក់ទំនងរវាង ត្រើយ ទាំង សងខាងនៃ ច្រកសមុទ្រតៃវ៉ាន់និង បុព្វហេតុ ដ៏មហិមា នៃ ការបង្រួបបង្រួម ប្រទេសជាតិ ដែលវាជា លើកដំបូង ហើយ នៃ ការ សន្ទនា និង ការ ប្រាស្រ័យ ទាក់ ទង ដោយ ផ្ទាល់ រវាងមេដឹកនាំ នៃ ត្រើយ ទាំង សងខាងនៃ ច្រកសមុទ្រ តៃវ៉ាន់ និង បាន ជំរុញឱ្យ ទំនាក់ទំនងខាង នយោបាយរវាង ត្រើយ ទាំង សងខាងនៃ ច្រក សមុទ្រ តៃវ៉ាន់ឡើង ដល់ កម្រិត ថ្មី។
ដំណើរ ប្រវតិ្ត សាស្ត្រ នៃ ការអភិវឌ្ឍទំនាក់ទំនង រវាង ត្រើយ ទាំង សងខាងនៃ ច្រកសមុទ្រ តៃវ៉ាន់បាន បញ្ជាក់ យ៉ាងពេញលេញថា ឱ្យតែ ប្រកាន់ខ្ជាប់នូវ “គំនិតឯកភាពរួមឆ្នាំ ១៩៩២ ” ប្រឆាំងនឹង “ការ ប៉ុន់ប៉ង់ ចង់ឱ្យ តៃវ៉ាន់ ឯករាជ្យ ” ហើយទទួលស្គាល់ថាប្រជាជន រវាង ត្រើយ ទាំង សងខាងនៃ ច្រកសមុទ្រតៃវ៉ាន់សុទ្ធតែ ជា ប្រជាជនចិន និងជាក្រុម គ្រួសារមួយ នោះ ជនរួមជាតិ រវាង ត្រើយ ទាំង សងខាងនៃ ច្រកសមុទ្រតៃវ៉ាន់ប្រាកដ ជា នឹង អាច អង្គុយ ពិភាក្សា គ្នា ដើម្បី បង្កើនការយោគយល់គ្នា កសាងទំនុកចិត្តគ្នា ដោះស្រាយទំនាស់ គ្នា និងស្វែង រក គំនិត ឯកភាពរួម ទំនាក់ទំនង រវាង ត្រើយ ទាំង សងខាងនៃ ច្រកសមុទ្រតៃវ៉ាន់អាចនឹង ទទួល បាន ការ អភិវឌ្ឍដោយសន្តិភាព ច្រកសមុទ្រតៃវ៉ាន់អាចរក្សាបាននូវសន្តិភាព និង ស្ថិរភាព ដើម្បី ផ្តល់ ផលប្រយោជន៍ និងសុខុមាលភាពកាន់តែច្រើន ដល់ ជនរួមជាតិរវាង ត្រើយ ទាំង សង ខាង នៃ ច្រកសមុទ្រតៃវ៉ាន់។
ការបង្រួបបង្រួមជាតិ ជានិន្នាការប្រវត្តិសាស្ត្រដ៏ ត្រឹមត្រូវ ។ «ការ ប៉ុន់ប៉ង់ ចង់ ឱ្យ តៃវ៉ាន់ ឯករាជ្យ » គឺជា ទង្វើ ដើរ បញ្ច្រាសចរន្ត ប្រវត្តិសាស្ត្រ និងជាផ្លូវទាល់ច្រក ។មានតែ ការ ដោះស្រាយ ក្នុង ពេល ឆាប់ ៗ នូវ អរិភាពខាងនយោបាយរវាង ត្រើយ ទាំង សងខាង នៃ ច្រកសមុទ្រតៃវ៉ាន់ និ ង ឆ្ពោះទៅរកទិស ដៅ នៃ ការបង្រួបបង្រួមប្រទេសជាតិ ទាំងស្រុង ទើបយើងអាចធានាបាននូវ សន្តិភាពជា យូរអង្វែងនៅច្រកសមុទ្រតៃវ៉ាន់៕
