ព័ត៌មានអន្តរជាតិ

ទឹកទន្លេចៅប្រាយ៉ា ប្រទេសថៃ កំពុងហក់ឡើង និងជន់លិចតំបន់ផ្លូវក្រោម

បរទេស៖ តំបន់ផ្លូវ Rama 5 ខាងសងខាង Bang Si Muang កំពុងមានវិបត្តិ បន្ទាប់ពីទឹកទន្លេបានហៀរ និងជន់លិចផ្លូវដល់ជម្រៅជាង ៥០ សង់ទីម៉ែត្រ។ នគរបាល​ចរាចរណ៍​ព្រមាន​រថយន្ត​ធុន​តូច និង​រថយន្ត​អគ្គិសនី​កុំ​ឲ្យ​ឆ្លងកាត់ ដោយ​ណែនាំ​ឲ្យ​ធ្វើ​ផ្លូវ​វាង​បណ្តោះអាសន្ន​។ នេះបើតាមសារព័ត៌មាន Khaosod English។

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីមានការបង្ហូរទឹកជាបន្ទាន់របស់នាយកដ្ឋានធារាសាស្ត្រ មកបណ្តាខេត្តនៅចុងបញ្ចប់នៃខ្សែនេះ បានរងផលប៉ះពាល់ដោយកម្ពស់ទឹកកើនឡើង។

ព្រឹកនេះ ទឹកពីទន្លេចៅប្រាយ៉ា ត្រូវបានគេរកឃើញថា បានហក់ និងជន់លិចតំបន់ផ្លូវក្រោមចំណុច U-turn ក្រោមស្ពាន Rama 5 ខាង Bang Si Muang ស្ថិតក្នុងឃុំ Bang Phai ស្រុក Muang ខេត្ត Nonthaburi ។ ទាំងផ្លូវចូល និងផ្លូវចេញ ជាពិសេសផ្លូវសេវា (ឬផ្លូវស្របគ្នា) ទាំងសងខាងត្រូវបានប៉ះពាល់។ ទឹក​ដែល​ឈរ​លើ​ផ្ទៃ​ផ្លូវ​មាន​កម្ពស់​ជាង ៥០​សង់ទីម៉ែត្រ ហើយ​នៅ​កន្លែង​ខ្លះ​មាន​កម្ពស់​ជាង ៦០​សង់ទីម៉ែត្រ ដែល​ធ្វើ​ឲ្យ​រថយន្ត​តូច និង​ម៉ូតូ​មិន​អាច​ធ្វើ​ដំណើរ​បាន។

ប្រែប្រួលៈ ណៃ តុលា

To Top