ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំលើកទី១៨ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបិទបញ្ចប់នៅក្រុងប៉េកាំង

ពេលថ្មីៗកន្លងទៅនេះ កិច្ចប្រជុំលើកទី១៨នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបិទបញ្ចប់នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។

កិច្ចប្រជុំបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់សមុទ្រ សេចក្តីសម្រេចចិត្តអំពីវិសោធនកម្មច្បាប់អង្គការគណៈកម្មការភូមិ ច្បាប់អង្គការគណៈកម្មការក្រុង សេចក្តីសម្រេចចិត្តស្តីពីវិសោធនកម្មច្បាប់សន្តិសុខបណ្តាញអ៊ីនធើណេតនិងសេចក្តីសម្រេចចិត្តស្តីពីវិសោធនកម្មច្បាប់ពន្ធដារខាងការការពារបរិស្ថាន ។

លោក Xi Jinping ប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រឹត្យលេខ៥៨ ៥៩ ៦០ ៦១ និង៦២ ដើម្បីប្រកាសជាផ្លូវការ ។ កិច្ចប្រជុំបានបោះឆ្នោតតែងតាំងលោក Zhang Shengmin ជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន ដកតំណែងរបស់លោក He Weidong ពីអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃសាធារណរដ្ឋប្រជាមានិតចិន។ លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនេះ ៕

To Top