ព័ត៌មានអន្តរជាតិ

‎BREAKING: កងទ័ពអាកាសថៃ ប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា

‎បរទេស÷ នៅម៉ោង ៤:៣០ រសៀល ហ្វេសប៊ុករបស់កងទ័ពអាកាសភូមិន្ទថៃបានចេញសេចក្តីប្រកាសមួយថា ពួកគេកំពុងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា។ នេះបើតាមសារព័ត៌មាន Khaosod English ។

‎សារព័ត៌មាន Khaosod English បានឲ្យដឹងថា “កងទ័ពអាកាសភូមិន្ទថៃកំពុងបញ្ចប់ការអនុវត្តកិច្ចព្រមព្រៀងទាំងអស់រវាងប្រទេសថៃ និងកម្ពុជា រហូតដល់សកម្មភាពអរិភាពណាមួយរបស់ប្រទេសកម្ពុជាត្រូវបានបញ្ឈប់។

‎”កងទ័ពអាកាសភូមិន្ទថៃអះអាងថា ខ្លួននឹងអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងដោយចាត់ទុកផលប្រយោជន៍ជាតិជាអាទិភាព។”

‎ប្រែសម្រួល: ណៃ តុលា

To Top