វិមានក្រមឡាំងឆ្លើយតបទៅនឹង ការព្រមានរបស់អាល្លឺម៉ង់ជុំវិញ លទ្ធភាពនៃការផ្ទុះសង្គ្រាមក្នុងឆ្នាំ២០២៨
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីមិនចង់មានជម្លោះជាមួយណាតូទេ ប៉ុន្តែអាចត្រូវបានបង្ខំឱ្យចាត់វិធានការដើម្បីធានាសន្តិសុខរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងវោហាសាស្ត្រ យោធានិយមកាន់តែខ្លាំងឡើងរបស់ប្លុកនេះ ។
លោកPeskov កំពុងធ្វើអត្ថាធិប្បាយលើការកត់សម្គាល់របស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius ដែលកាលពីសប្តាហ៍មុនដែលបានប្រាប់ Frankfurter Allgemeine Zeitung ថារុស្ស៊ីអាចវាយប្រហារសមាជិកណាតូ នៅដើមឆ្នាំ២០២៨ ឬសូម្បីតែឆ្នាំក្រោយ២០២៦នេះ។
លោកPistorius បានប្រើការអះអាងនេះ ដើម្បីជំរុញប្រទេសអាល្លឺម៉ង់ ឱ្យបង្កើនល្បឿននៃការជំរុញការធ្វើយោធារបស់ខ្លួន និងជួសជុលកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។
លោក Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ៖វោហាសាស្ត្រយោធានិយមនេះត្រូវបានឮកាន់តែខ្លាំងឡើងពីរដ្ឋធានីអឺរ៉ុបដោយសង្កត់ធ្ងន់ថា សេចក្តីថ្លែងការណ៍បែបនេះមិនធ្វើឱ្យស្ថានភាពប្រសើរឡើងទេ ហើយគ្រាន់តែធ្វើឱ្យភាពតានតឹងកើនឡើងប៉ុណ្ណោះ។
បន្ថែមពីនោះលោកក៏បានសង្កត់ធ្ងន់ទៀតថា៖រុស្ស៊ីនឹងមិនគាំទ្រការប្រឈមមុខដាក់គ្នាជាមួយណាតូទេ។ ប៉ុន្តែត្រូវតែចាត់វិធានការដើម្បីធានាសន្តិសុខ និងផលប្រយោជន៍របស់យើងប្រសិនបើមានការបង្ខំឬឈ្លានពានណាមួយ៕
ប្រែសម្រួល៖ ស៊ុន លី
