ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ សម្រេចចិត្តក្នុងការលើកលែង បម្រាមនាំចេញអាវុធទៅឲ្យ ប្រទេសអ៊ីស្រាអែល

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Sebastian Hille បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រទេសអាល្លឺម៉ង់នឹងបន្តការនាំចេញអាវុធរបស់ខ្លួន ទៅកាន់ប្រទេសអ៊ីស្រាអែលវិញចាប់ពីថ្ងៃទី ២៤ខែវិច្ឆិកា។

ការដឹកជញ្ជូនអាវុធដែលត្រូវបានផ្អាកតាំងតែពីនៅក្នុងខែសីហា នៅពេលដែលក្រុងយេរូសាឡឹមខាងលិចបានប្រកាសពីផែនការរបស់ខ្លួនក្នុងការកាន់កាប់ទីក្រុង Gaza ដែលជាផ្នែកនៃយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស។

យោងតាមលោកស្រី Hille ស្ថានភាពនៅលើសមរភូមិយ៉ាងណាក្តីស្ថិតនៅក្នុងស្ថេរភាពឡើងវិញចាប់តាំងពីពេលនោះមក ជាមួយនឹងបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិកជាធរមានចាប់តាំងពីថ្ងៃទី ១០ខែតុលា។
មន្ត្រីរូបនេះបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយណាមួយថាតើអាល្លឺម៉ង់ដែលជាប្រទេសនាំចេញអាវុធធំទីពីរទៅកាន់អ៊ីស្រាអែលបន្ទាប់ពីសហរដ្ឋអាមេរិកអាចដាក់កម្រិតឡើងវិញម្តងទៀតប្រសិនបើស្ថានភាពផ្លាស់ប្តូរ។

អ្នកនាំពាក្យរូបនេះយ៉ាងណាក្តីគឺបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយលើថាតើការដឹកជញ្ជូនណាមួយដែលស្នើដោយអ៊ីស្រាអែលត្រូវបានលុបចោលឬពន្យារពេលនៅពេលដែលការរឹតបន្តឹងបានកើតឡើងនោះដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top