ព័ត៌មានអន្តរជាតិ

ចិន​ ជំរុញឱ្យលោកស្រី Takaichi ដកការកត់សម្គាល់ខុសឆ្គងរបស់ខ្លួនចេញ ដើម្បីទំនាក់ទំនងជាយុទ្ធសាស្ត្រ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសចិន

ប៉េកាំង៖ ភាគីជប៉ុនគួរតែដកការកត់សម្គាល់ខុសឆ្គងរបស់ខ្លួន ប្រសិនបើខ្លួនចង់អភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្ត្រ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសចិន នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី​ ម៉ៅ​ នីង។

លោកស្រីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា “ការកត់សម្គាល់ខុសឆ្គងដោយឥតប្រយោជន៍របស់នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី​ Sanae Takaichi លើតៃវ៉ាន់ ដែលបង្កប់ន័យពីលទ្ធភាពនៃការជ្រៀតជ្រែកប្រដាប់អាវុធនៅក្នុងច្រកសមុទ្រតៃវ៉ាន់ បានបង្កឱ្យមានកំហឹង និងការថ្កោលទោសពីប្រជាជនចិន” ដោយបញ្ជាក់ជាថ្មីនូវការជំទាស់យ៉ាងម៉ឺងម៉ាត់របស់ប្រទេសចិន​ ចំពោះការកត់សម្គាល់ទាំងនេះ។

លោកស្រីបន្ដថា​ ប្រសិនបើប្រទេសជប៉ុន​ ចង់អភិវឌ្ឍទំនាក់ទំនងចិន-ជប៉ុន​ ដែលមានលក្ខណៈស្ថាបនា និងស្ថិរភាព ដែលបំពេញតាមតម្រូវការនៃយុគសម័យថ្មី ជប៉ុនគួរតែគោរពតាមស្មារតីនៃឯកសារនយោបាយទាំងបួនរវាងប្រទេសទាំងពីរ គោរពការប្តេជ្ញាចិត្តនយោបាយរបស់ខ្លួន ដកការកត់សម្គាល់ខុសឆ្គងរបស់ខ្លួនចេញភ្លាមៗ និងបំពេញតាមការប្តេជ្ញាចិត្តដែលខ្លួនបានធ្វើចំពោះប្រទេសចិន៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top