ខេត្ត សុងក្លា ប្រទេសថៃ ប្រកាសតំបន់គ្រោះមហន្តរាយ១០ស្រុក ខណៈទឹកជំនន់នៅ ហាយៃឈានដល់កម្រិតវិបត្តិ
បរទេស៖ ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្ត សុងក្លា បានប្រកាសតំបន់គ្រោះមហន្តរាយចំនួន ១០ ស្រុក នៅថ្ងៃទី ២៣ ខែវិច្ឆិកា ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ខណៈដែលនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសផែនការសម្រាប់ដំណើរត្រួតពិនិត្យមួយទៀតនៅ ហាកយៃ ។

យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិ ឆ្នាំ២០២៥ បានឱ្យដឹងថា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul បាននិយាយថា លោកនឹងធ្វើដំណើរទៅកាន់ស្រុក ហាតយៃ ម្តងទៀតនៅថ្ងៃនេះ ដើម្បីវាយតម្លៃស្ថានភាពដោយផ្ទាល់ ដើម្បីចេញសេចក្តីណែនាំសមស្រប។

លោក Anutin បាននិយាយថា៖ «ខ្ញុំត្រូវចុះទៅមើលវាដោយភ្នែកខ្ញុំផ្ទាល់ទើបខ្ញុំអាចបញ្ជាបានត្រឹមត្រូវ៕
ប្រែសម្រួលៈ ណៃ តុលា
