វេណេហ្ស៊ុយអេឡា ចាត់ទុកការចុះបញ្ជីក្រុម Cartel de los Soles របស់សហរដ្ឋអាមេរិកជាក្រុមភេរវករថា គឺជា “ការកុហកដ៏គួរឱ្យអស់សំណើច”
បរទេស៖ វេណេហ្ស៊ុយអេឡាបានចាត់ទុកការចុះបញ្ជីក្រុម Cartel de los Soles របស់សហរដ្ឋអាមេរិកជាក្រុមភេរវករថា ជា “ការកុហកដ៏គួរឱ្យអស់សំណើច” ក្នុងគោលបំណងត្រួសត្រាយផ្លូវសម្រាប់ទីក្រុងវ៉ាស៊ីនតោនដើម្បីបង្កើនសម្ពាធលើប្រទេសវេណេហ្ស៊ុយអេឡា។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការបរទេសវ៉េណេស៊ុយអេឡាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា “វ៉េណេស៊ុយអេឡា បដិសេធយ៉ាងដាច់អហង្ការ ច្បាស់លាស់ និងជាដាច់ខាតនូវការកុហកថ្មី និងគួរឱ្យអស់សំណើចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក Marco Rubio ដែលបានចុះបញ្ជី Cartel de los Soles ជាអង្គការភេរវករ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃអន្តរាគមន៍ខុសច្បាប់របស់អាមេរិកប្រឆាំងនឹងយើង” ។
ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការចាត់តាំង Cartel de los Soles ជាអង្គការភេរវករបរទេសបានចូលជាធរមាននៅថ្ងៃទី ២៤ ខែវិច្ឆិកាដោយបើកទ្វារឱ្យសហរដ្ឋអាមេរិកបង្កើនសម្ពាធលើប្រធានាធិបតីវេណេស៊ុយអេឡា Nicolas Maduro, នេះបើយោងតាមអ្នកជំនាញ។
រដ្ឋបាលរបស់លោក Trump បានចោទប្រកាន់លោក Maduro ពីបទដំណើរការក្រុមក្មេងគ្រឿងញៀន ដោយមិនបានផ្តល់ភស្តុតាង។ ការកំណត់ក្រុម Cartel de los Soles ជាអង្គការភេរវករ គឺជាផ្នែកមួយនៃយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្រ្កាបលំហូរនៃគ្រឿងញៀន និងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ពីអាមេរិកឡាទីនចូលទៅក្នុងសហរដ្ឋអាមេរិក៕
ប្រែសម្រួលៈ ណៃ តុលា
